បង់តែជាង៣០០ដុល្លារក្នុងមួយខែ អាចទទួលបានផ្ទះវីឡាកូនកាត់ បុរី ខេអេស រ៉េស៊ីដេន

អាជីវកម្ម

បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ដែលជា​គម្រោង​លំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា កំពុង​​មាន​កម្មវិធី​ប្រូម៉ូសិន​ពិសេស ​​ដោយ​តម្លៃ​ផ្ទះ​វីឡា​មួយ ត្រឹម​តែ​ជាង ៤ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ហើយ​អតិថិជន​​អាច​បង់​រំលស់​​​ប្រចាំខែ​ត្រឹម​តែ​ជាង ៣០០​ដុល្លារ នឹង​អាច​ទទួល​បាន​ផ្ទះ​ដ៏​ស្រស់ស្អាត នៅ​ក្បែរ​ក្រុង​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី KS Residence ជាគម្រោង​អភិវឌ្ឍន៍​ដោយ លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង ផ្ទាល់។ ក្នុងគម្រោងបុរី មានចំនួន​ផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅ​លើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ ក្នុងគម្រោង មានបែង​ចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែល​ពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន​ គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវ​ដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយ​នឹង​លក្ខខណ្ឌ​ងាយស្រួល​ជា​ច្រើន​ទៀត។

ផ្ទះវីឡាកូនកាត់ បុរី ខេអេស រ៉េស៊ីដេន មានតម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារឡើង ក្នុងនោះអតិថិជនមានប្រាក់កក់ ឬបង់ដំបូងចាប់ពី ១០% នឹងអាច​ចូលរស់នៅបាន ហើយបន្តសិក្សាបង់រំលស់ជាមួយបុរី ឬធនាគាដៃគូបាន​រហូត​ដល់ ៩០% នៃតម្លៃផ្ទះថែមទៀត​ផង។ សម្រាប់ព័ត៌មានសម្អិត សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ៖ 016 96 2000, 099 96 2000, 069 96 2000, 061 965 168៕