ពីប្រទេសកូរ៉េខាងត្បូង ទីក្រុងស៊ូវ៉ុន មានយុវជនកម្ពុជាមួយក្រុម មានដើមកំណើតពីខេត្តបាត់ដំបង បានសហការគ្នារៀបចំ សាលាបង្រៀនបច្ចេកទេស ហាងកាហ្វេ និងហាងលក់គ្រឿងអេឡិកត្រូនិក រហូតទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ពលករបរទេស និងប្រជាពលរដ្ឋកូរ៉េ ជាវិជ្ជមានគួរឱ្យកត់សម្គាល់ ហើយគ្រោងនឹងសម្ពោធក្នុងថ្ងៃតែមួយ។
ដោយពិធីនេះ បានអញ្ជើញឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ រួមនឹងមន្រ្តីសំខាន់របស់សាលាក្រុងស៊ូវ៉ុន ហើយកាន់តែពិសេសគឺមានវត្តមានសិល្បករ និងកីឡាការិនីល្បីៗរបស់កម្ពុជានៅប្រទេសកូរ៉េនឹងចូលរួមក្នុងថ្ងៃសម្ភោធផងដែរ។
ហាង Abocodo Café &Bar គឺជាស្នាដៃបង្កើតដោយកូនខ្មែរសុទ្ធសាធ ស្របតាមស្ដង់ដាកូរ៉េ មានបុគ្គលិកបម្រើការជាជនជាតិកូរ៉េ ហើយកាន់តែពិសេសនោះគឺមានដាក់លក់នូវ កាហ្វេ បង្អែម និងស្រាបៀររបស់ខ្មែរ ក្នុងហាងនៅប្រទេសកូរ៉េ ដើម្បីចូលរួមជួយផ្សព្វផ្សាយ លើកស្ទួយផលិតផល និងវប្បធម៌ខ្មែរ។
សូមអញ្ជើញចូលរួមពិធីសម្ភោធផ្លូវការរបស់ហាង Abocodo Café &Bar ទាំងអស់គ្នា ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៨ កក្កដា ២០២០ ខាងមុខ ចាប់ពីម៉ោង ៧ល្ងាចតទៅ ដោយទទួលបានការបញ្ចុះតម្លៃពិសេស ៣០% ផងដែរ។
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសកូរ៉េមានប្រមាណជាង ៦ម៉ឺននាក់ ដែលជាមធ្យមមនុស្សម្នាក់អាចរកប្រាក់ខែពី ១០០០ ទៅ ២០០០ ដុល្លារអាមេរិកក្នុងមួយខែ និងបានផ្ញើរថវិកាជូនក្រុមគ្រួសារមកក្នុងប្រទេសប្រមាណជា ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
រូបភាពនឹងអត្ថបទ៖ ផ្ដល់ឲ្យ