ជំនួបជាមួយណាតូត្រូវពន្យារពេលភ្លាមៗ ក្រោយប្រធានាធិបតី ចូ បៃដិន ឈឺធ្មេញ

អន្តរជាតិ

ប្រធានាធិបតី ចូ បៃដិន បាន​កំពុង​ព្យាបាលធ្មេញ ដោយបាន​ចេញសេចក្ដីប្រកាស​ជាសាធារណៈ​មួយ ខណៈកិច្ចប្រជុំ​ដែល​ត្រូវធ្វើឡើង​នា​ថ្ងៃនេះទាំងអស់ នឹងត្រូវពន្យារពេល​ទៅ​ថ្ងៃស្អែកវិញ រាប់បញ្ចូលទាំងកិច្ចប្រជុំ​ជាមួយអគ្គលេខាធិការណាតូផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា សេតវិមានបាននិយាយថា កិច្ចប្រជុំដែលបានគ្រោងទុកជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏ដូចជាការទទួលស្វាគមន៍ការទូតនៅពេលល្ងាច “នឹងត្រូវលើកពេលទៅថ្ងៃស្អែកវិញ”។

លោក បៃដិន បានឆ្លងកាត់ការព្យាបាលឬសធ្មេញថ្គាម​ខាងស្ដាំ ខណៈលេខាធិការសារព័ត៌មាន Karine Jean-Pierre បាននិយាយថា ការព្យាបាលទទួលបានជោគជ័យ ហើយប្រធានាធិបតី​ក៏​មាន​អាការៈធូរស្បើយ និងអាចធ្វើការបានធម្មតាវិញ​នាពេលរសៀលនេះ។

គួររំលឹកដែរថា វេជ្ជបណ្ឌិត Kevin C O’Connor បាននិយាយថា លោក បៃដិន មានអាការៈឈឺធ្មេញ​ តាំងពីថ្ងៃអាទិត្យម៉្លេះ ប៉ុន្តែវាទើបនឹងឈឺខ្លាំងនាព្រឹកថ្ងៃច័ន្ទ និងតម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ភ្លាមៗ៕