ភ្ញៀវមកមើលភ្លាម ទិញយកផ្ទះវីឡាកូនកាត់២ជាប់គ្នា នៅបុរី ខេអេស រ៉េស៊ីដេន តែម្តង ដោយសារឃើញចំណុចពិសេសមួយចំនួន

អាជីវកម្ម

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣​ ម្សិលមិញនេះ ​​​​មាន​ភ្ញៀវ​មួយ​ក្រុម​តូច​ បាន​អញ្ជើញ​ទៅ​មើល​ផ្ទះ​នៅ​​​បុរី ខេអេស រ៉េស៊ីដេន ​​ហើយ​ក៏​ពេញ​ចិត្ត​បរិយាកាស​នៅ​ទីនោះ​យ៉ាង​ខ្លាំង​​ និង​បាន​សម្រេច​ចិត្ត​​​ទិញ​យក​ផ្ទះ​​ចំនួន​ពីរ​ ជាប់គ្នា​តែ​ម្តង ជា​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់ ២បន្ទប់​គេង ៣បន្ទប់ទឹក ស្ថិត​នៅ​កែង​ផ្លូវ​មួយ និងនៅ​​ជាប់​កែង​មួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​បញ្ជាក់​ពី​អតិថិជន បាន​ឱ្យ​ដឹង​ថា ខ្លួន​សម្រេច​ចិត្ត​ទិញ​យក​ផ្ទះ​វីឡាកូនកាត់​ភ្លាមៗ​​បែប​នេះ​ ​ព្រោះ​ពេល​បានមកមើល​​ផ្ទះ​នៅ​បុរី ខេអេស រ៉េស៊ីដេន ក៏​មាន​ការ​​ពេញ​ចិត្ត​ស្រឡាញ់​ខ្លាំង​តែ​ម្តង ដោយសារ​នៅ​ទីនេះ​មាន​ខឿន​មុខ​ផ្ទះ មាន​របង​ព័ទ្ធ​ជុំវិញ​ និង​ផ្លូវ​ធំ​​ទូលាយ​ល្អ។ ជាពិសេស ទិញ​ភ្លាម ​ទទួល​បាន​ប្លង់រឹងបំបែកក្បាលដី​ភ្លាម និង​ទទួល​បាន​សោរ​ផ្ទះ​ភ្លាមៗ​តែ​ម្តង។ ម្យ៉ាង​ទៀត ​លោកស្រី​​ចូលចិត្ត​បរិយាកាស​បែប​នៅ​បុរី ខេអេស រ៉េស៊ីដេន ព្រោះ​ស្រឡាញ់​ទីធ្លារ​ធំៗ ដូចជា​ផ្លូវ​ទូលាយ ទាំង​មុខ​ផ្ទះ និង​នៅ​ខាង​ក្រោយ​ផ្ទះ​ក៏​នៅ​មាន​សល់ដី​ថែម​ទៀត។

​​​បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ​​របស់​ឧកញ៉ាបណ្ឌិត គីម ហ៊ាង និង​លោកជំទាវ​ឧកញ៉ា គង់ សំណាង ជា​គម្រោង​លំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា។ ក្នុងគម្រោងបុរី មានចំនួន​ផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅ​លើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែង​ចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែល​ពិសេស និងជាភាពទាក់ទាញ​ចិត្តអតិថិជន​ គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវ​ដែលមានតម្រូវការ​ចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយ​នឹង​លក្ខខណ្ឌ​ងាយស្រួល​ជា​ច្រើន​ទៀត។

ផ្ទះវីឡាកូនកាត់ បុរី ខេអេស រ៉េស៊ីដេន ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានតម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារឡើង ក្នុងនោះអតិថិជនមានប្រាក់កក់ ឬបង់ដំបូងចាប់ពី ១០% នឹងអាច​ចូលរស់នៅបាន ហើយបន្តសិក្សាបង់រំលស់ជាមួយបុរី ឬធនាគាដៃគូបាន​រហូត​ដល់ ៩០% នៃតម្លៃផ្ទះថែមទៀត​ផង។ សម្រាប់ព័ត៌មានសម្អិត សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ៖ 016 96 2000, 099 96 2000, 069 96 2000, 061 965 168៕