កាន់តែងាយស្រួល! ក្រុមហ៊ុន វិរៈប៊ុនថាំ មានសេវាកម្មជួលរថយន្តទៅប្រទេសថៃ និងវៀតណាម ដោយពុំចាំបាច់ប្ដូររថយន្តនៅព្រំដែន

អាជីវកម្ម

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ​​​​បាន​នាំ​មក​នូវ​សេវាកម្ម​ថ្មី​ស្រឡាងមួយ​ទៀត គឺ​សេវាកម្មជួលរថយន្ត​ទៅកាន់​ប្រទេស​ថៃ និងប្រទេសវៀតណាម ​​ដែល​ធ្វើ​ឱ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​កម្ពុជា​​ចង់​ទៅ​លេង​កម្សាន្ត​នៅ​ប្រទេស​ជិត​ខាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​អ្វី​ដែល​រឹត​តែ​ពិសេស​នោះ ​សេវាកម្មជួលរថយន្តទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម​​​ខាង​លើនេះ​ គឺ​ពុំ​ចាំបាច់​ប្ដូររថយន្តនៅព្រំដែននោះទេ។ ​បន្ថែម​ពី​នេះ អ្នកបើកបរ ក៏​មានវិជ្ជាជីវៈយ៉ាងស្ទាត់ជំនាញ និងអាច​និយាយ​ភាសាប្រចាំប្រទេសថៃ និងវៀតណាមបានទៀតផង។

លោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មាន ឬក៏កក់តាមរយៈកម្មវិធីVET Express ក៏បានដែរ។
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
សម្រាប់ព័ត៌មានបន្ថែម និងតំលៃក្នុងការជួលរថយន្ត សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ​: 098 717 717 (Telegram)។

សូម​ជម្រាប​ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ​ដែលឈានមុខគេតែមួយគត់ ក្នុងប្រទេស​កម្ពុជា សម្រាប់​សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់​ស្រយាល​នោះទេ។ ដោយគិតមកដល់សព្វថ្ងៃនៅក្នុងឆ្នាំ២០២៣​នេះ​ ​គឺក្រុមហ៊ុនបានពង្រីកសាខា​ ​បាន​ច្រើន​ជាង ៨៥០​ សាខា នៅ​ទូទាំង​ប្រទេសកម្ពុជា និង​មានទាំងសាខានៅប្រទេសថៃ និង​វៀតណាមផងដែរ៕​