កាលពីថ្ងៃអង្គារ៍នេះ ក្រុមហ៊ុន Logitech SA បាននិយាយថា នាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន Bracken Darrell កំពុងលាលែងពីតំណែងរបស់គាត់ភ្លាមៗ ជាមួយហេតុផលស្វែងរកបទពិសោធន៍ថ្មីៗបន្ថែម។
យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា លោក Darrell បានកាន់តំណែងជា CEO នៃក្រុមហ៊ុន Logitech តាំងពីឆ្នាំ ២០១៣ ហើយលោកនឹងនៅបន្តធ្វើការនៅក្រុមហ៊ុនបណ្ដោះអាសន្នសិន ទម្រាំរកបានអ្នកមកជំនួសតំណែងកំពូលមួយនេះ។
បន្ថែមពីនោះ ក្រុមហ៊ុនសម្រេចចិត្តចុចឈ្មោះសមាជិកក្រុមប្រឹក្សាភិបាល Guy Getch មកកាន់តំណែងជា CEO បណ្ដោះអាសន្នសិន។
សូមជម្រាបដែរថា ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនក្រុមហ៊ុននេះ កើតឡើងបន្ទាប់ពី Logitech បង្ហោះការខាតបង់ការលក់ប្រហែល ២២% នៅត្រីមាសទី ៤ ដែលធ្វើឲ្យក្រុមហ៊ុនជួបការលំបាកជាខ្លាំង ចំពេលសេដ្ឋកិច្ចសកលកំពុងធ្លាក់ចុះផង៕