ថៅកែ​ក្រុមហ៊ុន​ម្នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ​តាំង​ជា​ឧកញ៉ា…

ជុំវិញ​ឧកញ៉ា

លោកឯល សិទ្ធិគ្រីយ៉ា ដែល​ត្រូវ​បាន​មហាជន​មួយ​ចំនួន​ស្គាល់​ថា ជា​អគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់​តែងជា​ឧកញ៉ា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា យោងតាមសេចក្តីក្រាបបង្គំទួលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានសព្វព្រះរាជហរទ័យ បានត្រាស់បង្គាប់តែងតាំង លោកឯល សិទ្ធិគ្រីយ៉ា ជា ឧកញ៉ា។

ជា​មួយ​នឹង​ងារ​ជា ឧកញ៉ា​ដែល លោកឯល សិទ្ធិគ្រីយ៉ា ត្រូវ​បុគ្គលិក ព្រម​ទាំង​មិត្ត​ភក្តិ​ជា​ច្រើន បានចូលសំដែងការអប់អរសាទរ ​ជា​​បន្ត​បន្ទាប់។