ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោក ហេង គឹមស៊រ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ហេង គឹមស៊រ ជាអគ្គនាយករង ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា ( G.T.V.C Speedboat Cambodia) និងម៉ាហ្វីយ៉ា រីស៊ត ខេមបូឌា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ទៀ វិចិត្រ។ លោក ហេង គឹមស៊រ និងភរិយា លោកស្រី អ៊ឹង ភិចស៊ូន ជានិច្ចជាកាល អ្នកទាំងពីរតែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដូចជាការចូលរួមកសាងសមិទ្ធផលតាមវត្តអារ៉ាម និងសកម្មភាពសប្បុរសធម៌ផ្សេងៗទៀត៕