ឧកញ៉ា ប៊ុន រតនាសេម បង្ហើប​​​បទ​ពិសោធ ៣ចំណុច ដល់​កំលោះៗ​​មុន​សម្រេច​ចិត្ត ការ​ប្រពន្ធ

ជុំវិញ​ឧកញ៉ា

លោក ប៊ុន រតនាសេម ហៅសេម អតីតអ្នកដឹកនាំសម្តែងក្នុងផលិតកម្មថោន​​បច្ចុប្បន្ន​ជា​​ម្ចាស់​អាជីវកម្ម​ទិញ-លក់​រថយន្ត​ដែល​មានឈ្មោះថា S-Auto ហើយ​ទើប​តែ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះ​​​រាជក្រឹត្យត្រាស់​បង្គាប់​ឡាយព្រះហស្តលេខា​​ផ្ដល់​គោរមងារ​ជា ឧកញ៉ា បាន​​លើក​យក​នៅ​បទ​ពិសោធ​​ផ្ទាល់​ខ្លួន​ចំនួន​៣​ចំណុច​ធំ ដើម្បី​ដល់ ដល់​​យុវវ័យ​​មុន​សម្រេច​ចិត្ត ការ​ប្រពន្ធ។ ចំណុច​ទាំង​នោះ លោក ឧកញ៉ា បាន​សរសេរ​រៀបរាប់​ដូច​ខាង​ក្រោម៖​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក៏ព្រោះតែកើតមកក្នុងគ្រួសារមិនសូវធូរធារ ខ្ញុំនិងគ្រួសារបានឆ្លងកាត់រឿងពិបាកជាច្រើន ដូច្នេះមុនពេលសំរេចចិត្តយកភរិយា ខ្ញុំបានប្តេជ្ញាចិត្តធ្វើរឿង3:

ទី1: គឺមានសម្ថតភាពជួយជ្រោមជ្រែងបងប្អូន និងអោយឳពុកម្តាយ បានសំរាក ព្រោះគាត់ហត់រកសុីចិញ្ចឹមកូនច្រើនឆ្នាំហើយ ។

ទី2: គឺមានសម្ថតភាពរៀបការខ្លួនឯង បានសមរម្យដោយមិនអោយពិបាកដល់គ្រួសារ។

ទី3: គឺមានសម្ថតភាពផ្គត់ផ្គង់ភរិយានិងកូន រស់នៅសមរម្យ ផ្តល់សុភមង្គល មិនធ្វើអោយគាត់ ពិបាកទាំងផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច។

ដោយសារហេតុផលទាំង3ខាងលើនឹងទើបធ្វើអោយខ្ញុំការប្រពន្ធនៅអាយុសាមជាង

តើបងប្អូនធ្លាប់គិតរឿងទាំងនេះទេ?

អត្ថបទ៖ ផេក ប៊ុន រតនាសេម