ឧកញ៉ា គីម ហ៊ាង ថ្លែងអំណរគុណថៅកែលក់គ្រឿងសំអាងមួយ ដែល​ទិញ​វីឡា​ប្រណិត នៅបុរី វិមានសំណាង

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ​​បាន​ថ្លែង​អំណរគុណ​លោកស្រី​ ចន្ថា (Chantha) ថៅកែ​ក្រុមហ៊ុន​ Pichy Import & Export ​​ដែល​បាន​គាំទ្រ និង​ទិញ​វីឡា​ប្រណិត ​​​​នៅ​បុរី​លំដាប់អភិជន វិមានសំណាង កាល​ពី​ពេល​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ប្រធាន KW Cambodia ​​បាន​​​​​​​​​​បង្ហាញ​សារ​អំណរគុណ​លើ​ទំព័រហ្វេសប៊ុក​ថា៖ “សូមអរគុណ Chantha ហៅ PICH ថៅកែ Pichy Import & Export ចំពោះការគាំទ្រ និងទិញវីឡា នៅបុរី វិមានសំណាង ហើយក្លាយ​ជាអ្នកជិតខាង​ជា​មួយ គីម ហ៊ាង។ មានលុយអាចទិញផ្ទះនៅទីណាក៏បាន តែអ្នកមិនប្រាកដថា​អាចទិញសហគមន៍ សម្រាប់រស់នៅ​បាន​នោះ​ទេ។ នៅបុរី វិមានសំណាង លំដាប់អភិជន លើផ្ទៃដី ២៥ហិកតា គឺយើងសាងសង់តែ វីឡាទោលប្រណីតៗ សម្រាប់បំពេញ​ត​ម្រូវការរស់នៅប្រចាំថ្ងៃ ដល់អតិថិជន​លំដាប់អភិជន​នៅកម្ពុជា”។

បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅ​ខាង​ជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើ​ច្រើន និងព្រែក​ធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់​នៅប្រចាំថ្ងៃ៕