ប្រធានាធិបតីចិន ប្រកាសស្វាគមន៍ក្រុមហ៊ុនមហាសេដ្ឋី Bill Gates និងក្រុមហ៊ុនអាមេរិកដទៃទៀត មកបណ្តាក់ទុន

អន្តរជាតិ

ក្នុងអំឡុងពេលជួបពិភាក្សាជាមួយសហស្ថាបនិកក្រុមហ៊ុន Microsoft មហាសេដ្ឋីអាមេរិក Bill Gates លោក ស៊ី ជិនពីង បានជជែកគ្នាអំពី​ប្រធានបទ​នៃ​សន្ទុះវិស័យបច្ចេកវិទ្យា​ដែលកំពុង​ផ្ទុះ​ខ្លាំង ជាពិសេស​បច្ចេកវិទ្យា​បញ្ញាសិប្បនិមិត្ត ដែលគេហៅថា AI តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ ប្រធានាធិបតីចិន​បានអះអាង លោកស្វាគមន៍​គ្រប់ក្រុមហ៊ុនអាមេរិក រួមទាំង Microsoft ផង បើសិនជា​មាន​បំណងចង់​យក​បច្ចេកវិទ្យា AI របស់ពួកគេ មកវិនិយោគនៅចិន នោះ​លោក​នឹង​ស្វាគមន៍​ដោយ​ដៃទាំង ២ តែម្ដង។ នេះបើតាមការចុះផ្សាយពី Reurters។

ក្រៅពី​វិស័យ AI មហាសេដ្ឋីអាមេរិក និងមេដឹកនាំកំពូលចិន​ក៏​បាន​ជជែកគ្នា​បន្ថែម​ពី​ការអភិវឌ្ឍន៍​អាជីវកម្ម​របស់ Microsoft នៅ​ប្រទេសចិន​ផងដែរ។

គួររំលឹកដែរថា កន្លងមក លោក ស៊ី តែងតែនិយាយថា ចិនត្រូវតែចាប់យកឱកាស​ក្នុង​ការ​ប្រើប្រាស់ AI ដើម្បី​បង្កើនកំណើនសេដ្ឋកិច្ច ប៉ុន្តែជាមួយគ្នានោះ​ក៏​ត្រូវមានការ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​ហានិភ័យ​នៃ​បច្ចេកវិទ្យាមួយ​នេះដូចគ្នា៕