ចិនប្រឆាំងដាច់ខាតជាមួយអឺរ៉ុប ជុំវិញចំណាត់ការបិទក្រុមហ៊ុន Huawei

អន្តរជាតិ

កាលពីពេលថ្មីៗនេះ​ រដ្ឋាភិបាលចិន​បានចេញមុខប្រឆាំងជាមួយនឹង​បណ្ដា​ប្រទេសនៅអឺរ៉ុប​មួយចំនួន ដែលបាន​ដាក់ទណ្ឌកម្មបិទក្រុមហ៊ុនខ្នាតយក្ស Huawei និងបានអះអាងថា គណៈកម្មាការអឺរ៉ុប មិនមានមូលដ្ឋាន និង​ភ័ស្ដុតាង​ច្បាស់លាស់​ សម្រាប់បិទអាជីវកម្ម​របស់ Huawei ឡើយ។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកបន្តិចថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានឧស្សាហកម្មសហភាពអឺរ៉ុបលោក Thierry Breton បានជំរុញឱ្យបណ្តាប្រទេស EU ជាច្រើនចូលរួមជាមួយប្រទេសទាំង ១០ ដែលបានរឹតបន្តឹង ឬហាមឃាត់ក្រុមហ៊ុន Huawei និង ZTE របស់ចិន ពីបណ្តាញទូរគមនាគមន៍ 5G ដោយលើកឡើងពីហានិភ័យចំពោះសន្តិសុខសមូហភាពរបស់ប្លុកមួយនេះនិង​បាន​និយាយ​ថា ក្រុមហ៊ុន​ទាំង​ពីរ​ក៏​នឹង​ត្រូវ​បាន​ហាមប្រាម​ពី​កម្មវិធី​ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​ផង​ដែរ។

ចំពោះបញ្ហាមួយនេះ ក្រុមហ៊ុនចិន Huawei ក៏បានចេញមុខបកស្រាយ​ការចោទប្រកាន់មួយនេះថា ជាការចោទគ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងគ្មានតម្លាភាពឡើយ។

សូមជម្រាបទៀតថា ប្រតិបត្តិករទូរគមនាគមន៍នៅទូទាំងទ្វីបអឺរ៉ុប បាននឹងកំពុងប្រើប្រាស់ឧបករណ៍ Huawei ព្រោះវាមានតម្លៃថោកជាងគូប្រជែង និងដំណើរការល្អ ដែលធ្វើឲ្យក្រុមហ៊ុនពិបាកជ្រេរកជម្រើសដែលមានតម្លៃធូរថ្លៃជាង Huawei ខ្លាំងណាស់៕