នៅជាមួយគ្នារយៈពេល ១៨ឆ្នាំ រថយន្តអ្នកឧកញ៉ា សៀង ណាំ ធ្វើទុក្ខកណ្តាលផ្លូវ ពេលចុះបំពេញបេសកកម្ម

ជុំវិញ​ឧកញ៉ា

រថយន្តម៉ាក Lexus 470 ស៊េរីឆ្នាំចាស់​មួយ​គ្រឿង ​​ដែល​នៅ​ជាមួយ​ អ្នកឧកញ៉ា សៀង ណាំ អស់​រយៈពេល ១៨​ឆ្នាំ​​មក​ហើយ​ ​​បាន​ជួប​បញ្ហា​​​ធ្វើ​ទុក្ខ​កណ្តាល​ផ្លូវ​ ​អំឡុង​ពេល​ដែល​អ្នកឧកញ៉ា សមាជិក​រដ្ឋសភា និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្តសៀមរាប ​​អញ្ជើញ​​ចុះ​​​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ ចំនួន​ពីរ​ឃុំ នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សៀង ណាំ ប្រធានក្រុមការងារខេត្ត​ចុះជួយស្រុកក្រឡាញ់ ​​បាន​លើក​ឡើង​ថា ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា​បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងឃុំសែនសុខ និងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្ត​សៀមរាប។ អ្នកឧកញ៉ា​បណ្ឌិត បាន​បន្ត​​យ៉ាង​ដូច្នេះ​ថា៖ “សម្លាញ់ខ្ញុំ ៤៧០ នៅជាមួយខ្ញុំ​អស់រយៈពេល ១៨ឆ្នាំ​ហើយ ព្រឹកនេះ​បែបវាហត់​ហើយ​មើល​ទៅ ​បានវាមិនចង់​ដឹកខ្ញុំ​ទៅមុខទៀត”។

ទោះយ៉ាងណា ​ក្រុមការងារ​អ្នកឧកញ៉ា សៀង ណាំ​ ​​បាន​ជួយ​​ឱ្យ​រថយន្ត​​អាច​ដំណើរ​ការ​ និង​អាច​បន្ត​ដំណើរ​​ទៅ​កាន់​គោលដៅ​ប្រកប​ដោយ​សុខ​សុវត្ថិភាព។

សូម​ជម្រាប​ថា អ្នកឧកញ៉ា សៀង ណាំ​ ជាអ្នកជំនួញជើងចាស់​ដ៏​ឆ្នើម​មួយ​រូប ហើយក៏ជាស្តេចត្រាញ់ ដែលបាន​និងកំពុង​វិនិយោគ​ក្នុងខេត្តសៀមរាប ជាច្រើនគម្រោង ​លើវិស័យអចលនទ្រព្យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច។ អ្នកឧកញ៉ា ជា​ម្ចាស់​សណ្ឋាគារស៊ីធីអង្គរ ដ៏ស្កឹមស្កៃ​​នៅកណ្ដាលក្រុងសៀមរាប និង​ជា​ម្ចាស់​ បុរី សៀងណាំ ជា​ច្រើន​ទីតាំង​ផង​ដែរ៕