ឧកញ៉ា ឃាង ពុទ្ធី៖ វិស័យអចលនទ្រព្យកម្ពុជា បើគ្មានវិធានការច្បាស់លាស់ទេ គឺអាចឈានដល់ដំណាក់កាលមួយទៅរកវិបត្តិ

ជុំវិញ​ឧកញ៉ា

ក្នុងសិក្ខាសាលាស្តីពី “ហានិភ័យ និងដំណោះស្រាយ លើការប្រកបអាជីវកម្ម អចលនវត្ថុ នៅកម្ពុជានាពេលបច្ចុប្បន្ន” កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឧកញ៉ ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា គូសបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា វិស័យអចលនទ្រព្យ មានការប្រែប្រួល ហើយប្រសិនបើជាគ្មានវិធានការ ច្បាស់លាស់ទេ គឺអាចឈានដល់ដំណាក់កាលមួយ នឹងឈានទៅរកវិបត្តិ។ សួរថាមូលហេតុអ្វី វិស័យអចលនទ្រព្យមានភាព ជាប់គាំង មានជនបោកប្រាស់ច្រើនម៉្លេះ បញ្ហាទាំងនេះ យើងកុំដាក់កំហុសទៅអ្នកណា គឺជាការរួមខុសទាំងអស់គ្នា។ បញ្ហាទាំងនេះ មិនមែនកើតមានតែក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេសសិង្ហបូរី និងម៉ាឡេស៊ី ២០ឆ្នាំ ដំបូង ក៏បញ្ហាច្រើនដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉បន្តថា៖ តួយ៉ាង អ្នកអភិវឌ្ឍន៍វិញ គឺមានកំហុសមួយដែរ ដោយសារតែចង់់លក់អោយបានច្រើន គឺការបង់រំសល លើការប្រាក់ សូន្យភាគរយ និងមិនមានការសិក្សាអំពីស្ថានភាព របស់អតិថិជន ខ្លួនឯង អោយបានច្បាស់លាស់។ ខ្លួនឯង ដែលជាអ្នកទិញក៏ខុស ធ្ងន់មួយទៀតគឺដោយសារ មិនប៉ាន់ប្រមាណនៃលទ្ធភាព ពីការបង់ប្រាក់ សងរយៈពេលវែង។ កំហុសមួយទៀត គឺការមិនមើលទៅលើ កិច្ចសន្យា អោយបានច្បាស់លាស់។

លោកឧកញ៉ ឃាង ពុទ្ធី បន្ថែមថា៖ រឿងទាំងអស់នេះ ប្រសិនបើយើងមិនចូលរួមដោះស្រាយ ទាំងអស់គ្នាទេ អង្គុយតែបន្ទោសគ្នា។ ប្រជាជនបន្ទោសរដ្ឋ រដ្ឋបន្ទោសអ្នកអភិវឌ្ឍ អ្នកអភិវឌ្ឍបន្ទោសប្រជាជន ដូច្នេះ ចរន្តនេះ គឺនៅតែចង្អុលដាក់គ្នា។

បើតាមលោកឧកញ៉ា បញ្ហាទាំងអស់នេះកើតឡើងគឺដោយសារ បញ្ហាសេដ្ឋកិច្ច បញ្ហាការប្រាក់ ការខ្វះសាច់ប្រាក់ពីទីផ្សារ បញ្ហាបង់រំលសដោយមិនសិក្សាច្បាស់លាស់ និងភាពលោភលន់របស់អ្នកទិញ។

ចំណែកលោក គង់ ចាន់ណា អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ក៏បានរៀបរាប់ពីចំណចមួយចំនួន ចំពោះហានិភ័យ និងដំណោះស្រាយចំពោះអ្នកអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា ដោយតម្រូវការតិច, អ្នកផ្គត់ផ្គង់ច្រើន (អ្នកទិញតិច អ្នកលក់ច្រើន), វិបត្តិពិភពលោកដោយសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន, វិវាទដីធ្លី ទំនាស់ដីធ្លី, ស្ថានភាពនយោបាយមុនពេលបោះឆ្នោត, គ្មានចំណេះដឹងលើវិស័យអចលនទព្យ, គ្មានព័ត៌មានច្បាស់លាស់ ឬច្រើនលើវិស័យអចនទ្រព្យសកល, ភាពមិនច្បាស់លាស់នៃអ្នកប្រកបមុខរបរអាជីវកម្មអចលវត្ថុ៕