ប្រធានាធិបតីអាល្លឺម៉ង់អំពាវនាវឲ្យចិន និងអាមេរិក ពង្រឹងទំនាក់ទំនងឡើងវិញ

អន្តរជាតិ

កាលពីថ្ងៃទី ១៩ មិថុនាកន្លងទៅ​ ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier បានទទូច​សុំ​ឲ្យ​ចិន និងអាមេរិក​បង្កើនការសន្ទនាគ្នាឡើងវិញ អំឡុងពេល​ជួបប្រជុំជាមួយ​នាយករដ្ឋមន្ត្រីចិន Li Qiang។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាក់ដឹកនាំរបស់អាល្លឺម៉ង់បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអាមេរិក និងចិនគឺពិតជាមាន​សារៈសំខាន់ណាស់​សម្រាប់ “កិច្ចសហប្រតិបត្តិការ និងសុវត្ថិភាពសកលលោក”។ នេះបើតាមការចុះផ្សាយពី CNA។

ចំពោះបញ្ហាមួយនេះ នាយករដ្ឋមន្ត្រីចិន​មិនបាន​និយាយអ្វីឡើយ ផ្ទុយទៅវិញលោកបែរជា​បង្ហើប​ថា ចិន​បានត្រៀមខ្លួនរួចស្រេចក្នុងការ​ធ្វើការជាមួយ​អាល្លឺម៉ង់ ដើម្បីរួមចំណែកដល់ “ស្ថិរភាព និងវិបុលភាពសកល”។

សូមជម្រាបដែរថា បច្ចុប្បន្ន​លោក Li កំពុង​បំពេញទស្សនកិច្ចក្រៅប្រទេស​ចំនួន ២ គឺ​អាល្លឺម៉ង់ ខណៈ​ជំហានបន្ទាប់គឺទៅ​បារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលហិរញ្ញវត្ថុអាកាសធាតុ ដែលរៀបចំដោយប្រធានាធិបតី Emmanuel Macron៕