ប្រូម៉ូសិនពិសេស ចុងខែ៦នេះ! បុរី ខេអេស រ៉េស៊ីដេន ផ្ទះសង់ហើយ ១០០% ទិញភ្លាមកាន់សោរចូលនៅភ្លាម

អាជីវកម្ម

នៅចុងខែមិថុនា ឆ្នាំ២០២៣​នេះ បុរី ខេអេស រ៉េស៊ីដេន ​​​មានកម្មវិធី​ប្រូម៉ូសិនពិសេស ​​ជូន​អតិថិជន ដែល​​​ទិញ​ផ្ទះ​វីឡា​កូនកាត់ ឬ​វីឡាទោល។ ជា​ពិសេស​​​ផ្ទះ​បាន​សាងសង់​​ហើយ​ ១០០% ទិញភ្លាម ​​អាច​កាន់​សោរ​ចូល​រស់នៅ​បាន​ភ្លាម​តែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​ប្រូម៉ូសិន​ចុង​​ខែ​នេះ​ មានដូច​ជា​ សម្រាប់​ផ្ទះ​វីឡាកូនកាត់ (LS & LM) បើបង់មុនចាប់ពី ១០% ឡើងទៅ នឹង​ទទួល​បាន​ការ​បន្ថែម​ជូន​នូវ​​ទូទឹកកក​ចំនួន​១ គ្រឿង​ និង​ម៉ាស៊ីនត្រជាក់ ២ គ្រឿង ឬបញ្ចុះតម្លៃ ១,០០០​ដុល្លារ។ ដោយឡែកសម្រាប់វីឡាទោល (លក់បង្ហើយ) បើ​អតិថិជន​បង់មុន ១០% នឹង​ទទួលបញ្ចុះតម្លៃ ១%, បង់មុន ២០% បញ្ចុះតម្លៃ ២%, បង់មុន ៣០% បញ្ចុះតម្លៃ ៣% ហើយ​បើបង់មុន ៥០% ​នឹង​បញ្ចុះតម្លៃ​ជូន​ ៥% និងម៉ាស៊ីនត្រជាក់ ៣ ​គ្រឿង (ថែម១គ្រឿងៗគ្រប់បន្ទប់គេងទាំង៣)។

-សូមទាក់ទងមកឥឡូវ​នេះ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់៖ 016 96 2000, 099 96 2000, 069 96 2000, 061 965 168។
-ទីតាំងបុរី ​ស្ថិត​នៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឬ Google Map៖ https://maps.app.goo.gl/qh1pfu2XBrh7n9qK8

បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ​​របស់​ឧកញ៉ាបណ្ឌិត គីម ហ៊ាង និង​លោកជំទាវ​ឧកញ៉ា គង់ សំណាង ជា​គម្រោង​លំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែល​មានចំនួន​ផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹង​នៅ​លើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែង​ចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមាន​ប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែល​ពិសេស និងជាភាពទាក់ទាញ​ចិត្ត​អតិថិជន​ គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវ​ដែលមានតម្រូវការ​ចូលរស់​នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយ​នឹង​លក្ខខណ្ឌ​ងាយស្រួល​ជា​ច្រើន​ទៀត៕