ស្រ្ដីជនជាតិខ្មែរ-អាមេរិកាំងម្នាក់ ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក បានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក។ លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ នៅក្នុង Telegram នាថ្ងៃទី១៨ ខែកក្កដានេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកជំទាវ បានបន្ថែមថា៖ “បច្ចុប្បន្ន អាជ្ញាធរកំពុងស្វែងរកបុគ្គលរូបនេះ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានឃើញបុគ្គលរូបនេះ សូមជួយផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ចផង”។
តាមការបញ្ជាក់ពីលោកជំទាវ ឱ វ៉ាន់ឌីន ស្រ្ដីរូបនេះ ទំនងជារត់ចេញពេលរំលងអាធ្រាត្រ (យប់មិញនេះ) ហើយទើបដឹងពេលក្រុមគ្រូពេទ្យយកម្ហូបអាហារជូន និងតាមដានសុខភាព នាពេលព្រឹក។
ព័ត៌មានបន្ថែម [ខ្លីៗ] នឹងរាយការណ៍ជូនបន្តទៀត៕