អ្នកឧកញ៉ា គួច ម៉េងលី ទទួលការបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ពីឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបាន​ព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយ​យសថ្នាក់ខ្ពស់​បំផុត​ តបនឹងកិច្ចប្រឹងប្រែង ក្នុងសកម្មភាពកសាងសង្គមជាតិ និង​ត្រូវ​បាន​បំពាក់​ដោយ​​អគ្គបណ្ឌិត​សភា​ចារ្យ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​រដ្ឋ​ម​ន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ ​​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ការ​ទទួល​បាន​ការ​បំពាក់​មេដាយ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ខាង​លើ​នេះ ​​គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​ពិធីបុណ្យសម្ពោធ​ឆ្លង​សាលា​ធម្មសភា និងសមិទ្ធផលជាច្រើន ​នៅវត្តស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

អ្នកឧកញ៉ា​វេជ្ជបណ្ឌិត​ គួច ម៉េងលី ​ជានិច្ចកាល​ តែងតែ​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​សកម្មភាព​សប្បុរសធម៌ និង​មនុស្ស​ធម៌ ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ ដូចជា​ ការ​​ចែក​អំណោយ​ដល់​ជន​ក្រីក្រ ការ​ជួយ​​សាងសង់​សាលារៀន ​វត្តអារ៉ាម ជាពិសេស​គឺ​លោក​បាន​ជួយ​​​យ៉ាង​ច្រើន​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា។

​​សូម​ជម្រាប​ថា អ្នកឧកញ៉ា គួច ម៉េងលី ​ម្ចាស់​សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និង​មជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) ​​ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រទាន​គោរមងារ «ឧកញ៉ា» ​តាំង​ពី​ឆ្នាំ២០០៩ និង​ទទួល​បាន​គោរមងារ «អ្នកឧកញ៉ា» នៅ​ក្នុង​ឆ្នាំ២០២១។ បន្ថែម​ពី​នេះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អ្នក​ឧកញ៉ា ​​ត្រូវ​បាន​សម្ដេច​ព្រះសង្ឃនាយក​ ​គណៈ​មហានិកាយ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ចេញ​សេចក្តីប្រកាស​នី​យ​ប័ត្រ​ ផ្តល់​គោ​រ​ម្យ៍​ងារ​អ្នកឧកញ៉ា​​ជា​ «បញ្ញា​មេធា​ភិ​រ័ក្ខ​សិរី​ ​មហា​ឧបាសក​ពុទ្ធ​សាសនូបត្ថម្ភក៍»៕