ចិនថ្កោលទោសប្រធានាធិបតីអាមេរិក ដែលបានហៅ ស៊ី ជិនពីង ថាជា “ជនផ្ដាច់ការ”

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានហៅប្រធានាធិបតីចិន ស៊ី ជិនពីង ថាជា “ជនផ្ដាច់ការ” អំឡុងពេលធ្វើការរៃអង្គាសប្រាក់នៅទីក្រុង California។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការចោទប្រកាន់នេះផងដែរ ក្រសួងការបរទេសចិនបានចេញមុខថ្កោលទោស​លោក បៃដិន និងបានចាត់ទុកថា ការហៅថ្នាក់ដឹកនាំកំពូលរបស់ចិនថាជា “ជនផ្ដាច់ការ” គឺជា​ “ការញុះញង់​នយោបាយដោយបើកចំហរ”។ នេះបើតាមការចុះផ្សាយពី CNA។

ទន្ទឹមនឹងនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ពាក្យសម្ដី​របស់​លោក បៃដិន ដែលចោទប្រកាន់មកលើ​ប្រធានាធិបតីចិន គឺគួរឲ្យអស់សំណើច និងមានមិនមាន​ទំនួលខុសត្រូវទាល់តែសោះ។

“ការលើកឡើងដែលពាក់ព័ន្ធរបស់ភាគីអាមេរិកគឺគួរឱ្យអស់សំណើច និងគ្មានទំនួលខុសត្រូវ ពោលពួកគេបានបំពានយ៉ាងធ្ងន់ធ្ងរលើការពិតជាមូលដ្ឋាន ពិធីការការទូត និងសេចក្តីថ្លៃថ្នូរខាងនយោបាយរបស់ប្រទេសចិន។ ចិន​មិន​ពេញ​ចិត្ត​ ​និង​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​រឿងមួយ​នេះ”។ នេះបើតាមការលើកឡើង​របស់​លោកស្រី Mao Ning។

សូមជម្រាបដែរថា ទំនាក់ទំនងរវាង​អាមេរិក និងចិន បានឈានដល់ចំណុចគួរឲ្យបារម្ភ ហើយវា​បាន​រីករាលដាលកាន់តែខ្លាំង ក្រោយ​អាមេរិក​ចោទចិន​ថា បានបង្ហោះបាឡុងចារកម្ម​ចូលដែន​អាកាសរបស់ខ្លួនកាលពីខែកុម្ភៈ៕