អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ច ចំពោះធនាគារ និងក្រសួងការពារជាតិមីយ៉ាន់ម៉ា

អន្តរជាតិ

កាលពីថ្ងៃទី ២១ មិថុនាកន្លងទៅ សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចទៅលើ​ក្រសួងការពារជាតិមីយ៉ាន់ម៉ា និងធនាគារចំនួន ២ទៀត ដែលកំពុងប្រើប្រាស់ជា​មធ្យោបាយ​ទិញ​អាវុធ​របស់​ក្រុមយោធាកំពុងកាន់អំណាច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាមីយ៉ាន់ម៉ាបានពឹងផ្អែកលើប្រភពបរទេស រួមទាំងអង្គភាពរុស្ស៊ីដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដើម្បីទិញ និងនាំចូលអាវុធ បរិក្ខារ និងវត្ថុធាតុដើមសម្រាប់ផលិតអាវុធ ដើម្បីគាំទ្រដល់ “ការគាបសង្កត់យ៉ាងឃោរឃៅ” របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។​

បន្ថែមពីនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនក៏បានចោទប្រកាន់​ក្រសួងការពារជាតិមីយ៉ាន់ម៉ា​ថា បាននាំចូលសម្ភារៈ និង​អាវុធ​យ៉ាងហោចណាស់ ១ពាន់លានដុល្លារ តាំងពី​ធ្វើរដ្ឋប្រហារ​នៅឆ្នាំ ២០២១។

ដោយឡែក ចំពោះធនាគារដែលរងទណ្ឌកម្ម​សេដ្ឋកិច្ចនោះគឺមានដូចជា ធនាគាររដ្ឋ Myanmar Foreign Trade Bank និង Commercial Bank ខណៈក្រសួងរតនាគារអាមេរិក​បញ្ជាក់ថា ពួកគេបានអនុញ្ញាតឱ្យសហគ្រាសរដ្ឋដែលបង្កើតប្រាក់ចំណូល អាចនាំទំនិញទៅកាន់ទីផ្សារ​អន្តរជាតិបានដូចជា សហគ្រាសប្រេង និងឧស្ម័នមីយ៉ាន់ម៉ា ហៅកាត់ MOGE ជាដើម៕