ឧកញ៉ា ហ៊ួត ជា ជាអ្នកជំនួញជោគជ័យម្នាក់លើវិស័យគ្រឿងសំណង់ ដែលបានសម្រេចចិត្តទៅសាងផ្នួស វត្តនិគ្រោធវ័ន គល់ទទឹង ស្ថិតនៅ សង្កាត់ កោះក្របី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ បានលាចាកសិក្ខាបទវិញហើយ បន្ទាប់ពីបានបួសរយៈពេល១សប្ដាហ៍ ក្នុងរយៈពេលនៃការសាងផ្នួសនោះ លោកបានសិក្សាស្វែងយល់ច្រើនលើផ្លូវព្រះ ពុទ្ធសាសនា មិនត្រឹមតែប៉ុណ្ណោះ លោកបានរួចចំណែកក៍សាង កុដិ១ខ្នងអស់ប្រាក់ខ្ទង់១ម៉ឺនដុល្លារ នៅ ទីអារាមមួយក្នុងទឹកដី ខេត្ត តាកែវ។
កុដិ១ខ្នងដែល លោក ឧកញ៉ា ហ៊ួត ជា បានរួមចំណែកជាមួយពុទ្ធបរិស័ទផ្សេងទៀតក៏សាងឡើងស្ថិតក្នុង វត្ត ភ្ញីមាស ភូម សៃវ៉ា ឃុំ ព្រៃផ្ដៅ ស្រុក ព្រៃកប្បាស ខេត្ត តាកែវ។ ក្រៅពីក៍សាង កុដិនោះ លោក ឧកញ៉ា គ្រោងនិងធ្វើ ខ្ចុះ១ខ្នងថែមទៀតនៅ ទីអារាមដដែលនោះ ប៉ុន្តែមិនទាន់កំណត់ពេលនៃការក៏សាងនៅឡើយទេ។
ជាមួយនិងការផ្ដល់ទីតាំងដល់ឧកញ៉ាសាងផ្នួស១សប្ដាហ៍នេះ លោក ឧកញ៉ា ហ៊ួត ជា បានថ្លែងអំណរគុណជាខ្លាំងដល់ ព្រះគ្រូចៅអធិការវត្តនិគ្រោធវ័ន គល់ទទឹង និង ព្រះគ្រួ គួ សុភាព ជាខ្លាំង ដែលបានផ្ដល់ដំបូន្មានល្អដល់លោក ប្រកបដោយភាពលក់ក្ដៅ។
លោក ឧកញ៉ា បានសំណូមពរដល់ បងប្អូនខ្មែរដែលចង់មកសាងផ្នួសរយៈពេលខ្លីដូចជាលោក សូមអញ្ជើញមកបួសនៅ វត្តនិគ្រោធវ័ន គល់ទទឹង មិនខុសបំណងឡើយ ព្រោះទីនោះមានភាពស្ងប់ស្ងាត់ល្អ ជាវត្តដែលមានព្រះវិន័យម៉ត់ចត់ចំពោះព្រះសង្ឃ មានទីតាំងជិតរាជធានីភ្នំពេញ ពិតជាងាយស្រួលសម្រាប់អ្នកចូលចិត្តសាងផ្នួសរយៈពេលខ្លីបំផុត៕