រុស្ស៊ីជាប់លេខ ៥ ជាប្រទេសមានកម្លាំងយោធា ខណៈចិននៅកំពូលតារាង

អន្តរជាតិ

បច្ចុប្បន្ន រុស្ស៊ីកំពុង​មាន​បញ្ហាផ្ទៃក្នុង បន្ទាប់ពីមានការបះបោរ​ពីក្រុមទាហានស៊ីឈ្នួល ដែលធ្វើឲ្យ​ចលាចលពេញផ្ទៃប្រទេស​កាលពី​ប៉ុន្មានថ្ងៃមុន ខណៈបច្ចុប្បន្ន​សភាជាន់ខ្ពស់រុស្ស៊ីម្នាក់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើនកង​កម្លាំងយោធា​រហូតដល់ ៧លាននាក់ ដើម្បីទប់ស្កាត់​បញ្ហា​មួយនេះ​នា​ថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកបន្តិចថា បច្ចុប្បន្នរុស្ស៊ី​កំពុង​ជាប់នៅក្នុង​ចំណាត់ថ្នាក់លេខ ៥ ជាប្រទេសមាន​កម្លាំងយោធា​ធំ​បំផុតលើលោក ខណៈ​ចិន​នៅ​កំពូលតារាង ស្របពេល​អាមេរិក​នៅចំណាត់ថ្នាក់លេខ ៣។

យោងតាមរបាយការណ៍ពីគេហទំព័រ World Population Review បានបង្ហាញថា ប្រទេសចិន​មាន​ចំនួន​កងទ័ពសកម្ម​ច្រើន​បំផុតលើលោក ប្រមាណជាង ២លាននាក់ ខណៈឥណ្ឌាឈរនៅលេខ ២ អាមេរិកនៅលេខរៀងទី ៣ និងកូរ៉េខាងជើងនៅលេខរៀងទី ៥។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ​ប្រទេសទាំង ១០ ដែលមាន​កម្លាំងយោធាច្រើន​បំផុតលើលោក គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣៖

1/ប្រទេសចិន មានចំនួនកងទ័ពសកម្ម ២ ១៨៥ ០០០ នាក់

2/ប្រទេសឥណ្ឌា មានចំនួនកងទ័ពសកម្ម ១ ៤៥៥ ៥៥០ នាក់

3/សហរដ្ឋអាមេរិក មានចំនួនកងទ័ពសកម្ម ១ ៣៨៨ ១០០ នាក់

4/ប្រទេសកូរ៉េខាងជើង មានចំនួនកងទ័ពសកម្ម ១ ២៨០ ០០០ នាក់

5/ប្រទេសរុស្ស៊ី មានចំនួនកងទ័ពសកម្ម ១ ០១៤ ០០០ នាក់

6/ប្រទេសប៉ាគីស្ថាន មានចំនួនកងទ័ពសកម្ម ៦៥៤ ០០០ នាក់

7/ប្រទេសអ៊ីរ៉ង់ មានចំនួនកងទ័ពសកម្ម ៦១០ ០០០ នាក់

8/ប្រទេសកូរ៉េខាងជើង មានចំនួនកងទ័ពសកម្ម ៥៩៩ ០០០ នាក់

9/ប្រទេសវៀតណាម មានចំនួនកងទ័ពសកម្ម ៤៨២ ០០០ នាក់

10/ប្រទេសអេហ្ស៊ីប មានចំនួនកងទ័ពសកម្ម ៤៣៨ ៥០០ នាក់

គួរជម្រាបដែរថា ទិន្នន័យកងទ័ពរបស់រុស្ស៊ីអាចនឹង​មាន​ការប្រែប្រួល ព្រោះការធ្វើសង្គ្រាម​ជាមួយអ៊ុយក្រែននៅតែបន្តអូសបន្លាយនៅឡើយ៕