អាមេរិកកំពុងពិចារណាលើការរឹតបន្តឹង ចំពោះការនាំចេញបន្ទះឈីបថ្មីទៅកាន់ប្រទេសចិន

អន្តរជាតិ

សហរដ្ឋអាមេរិក កំពុងធ្វើការពិចារណា​លើ​ការ​រឹតបន្តឹងថ្មី សម្រាប់ការនាំចេញបន្ទះឈីប AI ទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal កាលពី​ថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកដ្ឋានពាណិជ្ជកម្ម នឹងបញ្ឈប់ការនាំចេញបន្ទះឈីប​របស់​ក្រុមហ៊ុន Nvidia និងក្រុមហ៊ុន​ដទៃទៀត ដែលមានបំណង​ផ្គត់ផ្គង់​ដល់​អតិថិជន​នៅចិន យ៉ាងលឿនបំផុតនាខែកក្កដានេះ។

គួររំលឹកដែរថា បន្ទាប់ពីព័ត៌មានខាងលើបាន​ចេញផ្សាយជា​សាធារណៈ តម្លៃហ៊ុន​របស់​ក្រុមហ៊ុន Nvidia បានធ្លាក់ចុះប្រហែល ២% ខណៈ​ក្រុមហ៊ុន Advanced Micro Devices ហៅកាត់ AMD ធ្លាក់​ចុះ​ប្រហែល ១,៥%។

សូមជម្រាបបន្ថែមថា ក្រុមហ៊ុន​ផលិតបន្ទះឈីបធំៗដូចជា Nvidia, Micron និង AMD គឺ​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​មួយ ពោលគឺជាប់​ក្នុង​ជម្លោះ​រវាង​ចិន និង​រដ្ឋបាល​លោក Biden៕