ស្ថាបត្យករដ៏ល្បីល្បាញម្នាក់កសាងសណ្ឋាគាររបស់អ្នកឧកញ៉ា គិត ម៉េង និងអគារសំខាន់ៗនៅភ្នំពេញទទួលមរណភាព

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈសារជាសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃពុធនេះ ស្ថានទូតបារាំងប្រចាំកម្ពុជាបានសម្តែងនូវសមានទុក្ខចំពោះក្រុមគ្រួសារស្ថាបត្យករដ៏ល្បីល្បាញរបស់កម្ពុជា លោក លុយ បានហាប់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅនៅប្រទេសបារាំង ក្នុងជន្មាយុ៩២ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតបារាំងបានបញ្ជាក់ថា លោក លុយ បានហាប់ គឺជាជាស្ថាបត្យករប្រកបដោយទេពកោសល្យខ្ពស់ ដែលជះឥទ្ធិពលដល់អ្នកជំនាន់ក្រោយនៅកម្ពុជា និងនៅប្រទេសដទៃទៀត ដោយលោកបានកសាងអគារសំខាន់ៗជាច្រើននៅរាជធានីភ្នំពេញរួមមាន៖ អគារព្រឹទ្ធសភាជាតិ, សណ្ឋាគារកាំបូឌីយ៉ាណា របស់អ្នកឧកញ៉ា គិត ម៉េង ជាប់នឹងទន្លេចតុមុខ, អតីតប៊ូឌីងស។ល។ និងសំណង់នៅតាមខេត្ត-ក្រុងនានានៅកម្ពុជា។

ស្ថានទូតបារាំងបានលើកឡើងថា មរណភាពរបស់ស្ថាបត្យករ លុយ បានហាប់ បានបន្សល់ទុកស្នាដៃស្ថាបត្យកម្មសហសម័យកម្ពុជាជាច្រើន និងបានចូលរួមចំណែកកសាងបេតិកភណ្ឌទីក្រុងដ៏ល្អឯកដែលជាមនោទនភាពសម្រាប់រាជធានីភ្នំពេញ៕