រដ្ឋមន្រ្តី ឌិត ទីណា ណែនាំឲ្យកសិករចិញ្ចឹមគោយកសាច់ពិនិត្យមេីលតម្រូវការទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណប្រតិភូចុះធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោយកសាច់ និងគោយកកូន ហ៊ត លាង ស្ថិតនៅភូមិរាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចនេះ លោក ឌិត ទីណា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជិត១០០នាក់ និងផ្តល់អនុសាសន៍ឲ្យគិតគូរពីនិរន្តរភាពសេដ្ឋកិច្ច និងផែនការច្បាស់លាស់ក្នុងការពង្រីកការចិញ្ចឹមគោរបស់បងប្អូន បូករួមទាំងយុទ្ធសាស្ត្រ និងសមត្ថភាពដាំស្មៅជាចំណីគោ ពិនិត្យមេីលតម្រូវការទីផ្សារ ព្រមទាំងការកាត់បន្ថយចំណាយមិនចាំបាច់។ បន្ថែមពីនេះទៅទៀត ត្រូវមានការសហការ និងធ្វេីការរួមគ្នា និងប្រេីប្រាស់កិច្ចសន្យាកសិកម្ម ក្នុងការទិញលក់ជាដេីម។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានណែនាំឱ្យបង្កេីនទំនុកចិត្ត និងការជឿជាក់រវាងអ្នកលក់ និងអ្នកទិញ ដោយគិតគូរពីសុខភាព និងគុណភាពគោ ដោយមិនជម្រុញការពង្រីកដែលគ្មានទីបញ្ចប់ឡេីយ។

សូមជម្រាបជូនថា លោក ហ៊ត លាង ជាអ្នកចិញ្ចឹមគោយកសាច់ និងគោយកកូន ដែលភាគច្រេីនជាគោពូជប្រាម៉ាន់ស និងក្រហម ហេីយបច្ចុប្បន្ននេះមានចំនួន ៧៨០ ក្បាល បូករួមទាំងការដាំស្មៅចំនួន ១៣ហិកតា៕