យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ថា រយៈពេល ៦ខែតំបូងនៃឆ្នាំ ២០២៣ មានមហាសេដ្ឋី ២១រូប បានលក់ភាគហ៊ុនរបស់ពួកគេច្រើនបំផុត ពោលសរុបទឹកប្រាក់ដែលពួកគេទទួលបានពីការលក់ភាគហ៊ុន មានច្រើនជាង ៩ពាន់លានដុល្លារទៀត។
ក្នុងនោះ អ្នកស្នងមរតកត្រកូល Walton គឺលក់ភាគហ៊ុនច្រើនបំផុត ដោយក្នុងបញ្ជីមហាសេដ្ឋីទាំង ២១រូប មានសមាជិកត្រកូល Walton ដល់ទៅ ៦ រូប ខណៈ Top 3 ក៏ពួកគេម៉ៅផ្ដាច់ផងដែរ ដោយលក់បានក្នុងម្នាក់ ១,១ពាន់លានដុល្លារ មុនកាត់ពន្ធ។
ក្រៅពីសមាជិកត្រកូល Walton សហស្ថាបនិកក្រុមហ៊ុន Airbnb លោក Joe Gebbia ក៏បានសម្រុកលក់ភាគហ៊ុនរបស់លោកដល់ទៅ ៧,៣លានហ៊ុន បានទឹកប្រាក់ប្រមាណ ៨៩០លានដុល្លារ មុនកាត់ពន្ធ ស្របពេលមហាសេដ្ឋី Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle លក់ភាគហ៊ុនបានទឹកប្រាក់ ៨៥០លានដុល្លារផងដែរ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីទាំង ២១ រូប ដែលសម្រុកលក់ភាគហ៊ុនច្រើនបំផុត រយៈពេលកន្លះឆ្នាំមកនេះ ផ្អែកតាមរបាយការណ៍ពី Forbes៖