រយៈពេលកន្លះឆ្នាំនេះ មានអ្នកជំនួញជើងចាស់ ពាណិជ្ជករវ័យក្មេង ២៨នាក់ ឡើងងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ចាប់ពីថ្ងៃទី១ ខែមករា មកដល់ចុងខែមិថុនា ឆ្នាំ២០២៣នេះ មានអ្នកជំនួញជើងចាស់ ពាណិជ្ជករវ័យក្មេង ២៨​នាក់ បាន​ឡើងងារជា ឧកញ៉ា។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលគេហទំព័រ​ឧកញ៉ាញូស៍​ ទទួលបាន​នាពេល​កន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេដ្ឋី អ្នកជំនួញចាស់វស្សា សហគ្រិន ពាណិជ្ជករវ័យក្មេងដែលទទួលបានងារជា «ឧកញ៉ា» រយៈពេលកន្លះឆ្នាំ​មកនេះរួមមាន៖

១. លោក រ៉ាត់ ដារ៉ារ័ត្ន ជាអគ្គនាយករងក្រុមហ៊ុន SUN & MOON GROUP ត្រូវជាកូនប្រសាររបស់អ្នកឧកញ៉ា ជា រតនា ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់​គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៨។

២. លោកស្រី ជា ឡាក់គី ឧត្តមភរិយា របស់លោក រ៉ាត់ ដារ៉ារ័ត្ន និងជាកូនស្រីបង្កើតរបស់អ្នកឧកញ៉ា ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON GROUP ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ ផ្ដល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៨។

៣. លោក លឹម តុង ជាពាណិជ្ជករដ៏មានឥទ្ធិពលម្នាក់នៅកម្ពុជា និងជាប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ប្រទានគោរមងារ «ឧកញ៉ា» នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០២៦។

៤. លោក កែវ សម្បត្តិ ជាពាណិជ្ជករក្នុងវិស័យអចលនទ្រព្យ និងគ្រឿងអលង្កា ជាម្ចាស់ហាងលក់មាសពេជ្រ ហង្សមាស ដ៏ល្បីល្បាញកណ្តាលទីក្រុងភ្នំពេញ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ«ឧកញ៉ា» នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៦៧។

៥. លោកស្រី សេង សុរីរដ្ឋា ជាពាណិជ្ជករវ័យក្មេងម្នាក់ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២៣/២៦១។

៦. លោក កែវ បូណ៌ភិរក្ស ម្ចាស់បុរីឡុងនី និងជាម្ចាស់ក្រុមហ៊ុនស៊ីម៉ង់ត៍បៀក បូទិកា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា »ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២៣/៣២០។

៧. លោក លឹម សែថេង អ្នកជំនួញវ័យក្មេងមួយរូបនៅខេត្តកោះកុង ហើយបច្ចុប្បន្ននេះក៏កាន់ក្ដាប់ការងារ​ជាច្រើន​ជំនួសដៃជើងឪពុកផងដែរដូចជា រមណីយដ្ឋាន ឆ្នេរសុភមង្គល និងផ្ទះសំណាក់ សុភមង្គល ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា »កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈ​ព្រះរាជក្រឹត្យលេខ នស/រកត/០២២៣/៣២១។

៨. លោក អ៊ុក សំរិទ្ធិពេជ្រ នាយកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប និងជាម្ចាស់ហាង Tube Coffee បន្ថែមលើនេះ លោកត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនួញលេចធ្លោមួយរូបផងដែរ លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា »កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៤៨៤។

៩. អ្នកស្រី តាំង ធា អគ្គនាយិកាក្រុមហ៊ុនបូទីកា និងជាម្ចាស់ បុរី ឡុងនី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៥៥៤។

១០. លោក ទុំ ហ៊ែលហង្សរី ម្ចាស់សហគ្រាស ទុំ ហ៊ែលហង្សរី ខនស្រ្តាក់សិន សឺវីស (TUM HELHANGRY CONSTRUCTION SERVICE) ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៦០៥។

១១. លោក អាន ឌីណា ជាសហគ្រិនឆ្នើមមួយរូប និងជាម្ចាស់ក្រុមហ៊ុន BMSC Cambodia ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៦០៦។

១២. លោក តាន់ បូរ័ត្ន នាយកផ្នែកប្រតិបត្តិរបស់ ខយតេ KOI Thé ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់​ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/​០៤២៣/៧៧១។

១៣. លោក ទ្រីវ គង់ហេង ម្ចាស់ភោជនីយដ្ឋាន តាំក្រះធើយ និងជាអគ្គនាយករងនៃក្រុមហ៊ុន អិលប៊ីអិន គ្រុប ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៧៨១។

១៤. លោក តាន់ មុន្នី ជាពាណិជ្ជករចាស់វស្សាកំពុងរកស៊ីចាក់គ្រឹះយ៉ាងរឹងមាំក្នុងទឹកដីខេត្តកំពង់ធំ លោកក៏ជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ-ព្រះវិហារ ផងដែរ លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥០៣/៨០៩។

១៥. លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុងអ៊ីង (Zhong Ying International School) លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៣/៨៨៥។

១៦. លោកស្រី ជា ឃីន ស្ថាបនិកនៃក្រុមហ៊ុន THAN’S ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៣/៩១៣។

១៧. លោកស្រី ព្រហ្ម ចន្ធូ ជាប្រធានក្រុមហ៊ុនដឹកជញ្ជូន ម៉ីង លាំង ខូ អិលធីឌី (Ming Liang Co., Ltd) លោកស្រីត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៣/៨៨៦។

១៨. លោក អ៊ូ ស្រ៊ុន អគ្គនាយកក្រុមហ៊ុន អ៊ូ ស្រ៊ុន អ៊ិនវេសម៉ិន ឯ.ក ,ម្ចាស់អគារ The Blue Sky Tower ម្ចាស់ភោជនីយដ្ឋាន ចាប៉ីយក្ស និងជាម្ចាស់គម្រោងអភិវឌ្ឍន៍ 60M Mall នៅផ្លូវ៦០ម៉ែត្រ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០១៨។

១៩. លោក ឡោក ដារិទ្ធ អគ្គនាយកក្រុមហ៊ុនសារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០១៨។

២០. លោក ឈុន សុភ័ក្ត្រ អគ្គនាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១១១៣។

២១. លោក ឈុន វ៉ាន់ឌី អគ្គនាយកក្រុមហ៊ុន វីអិនអ អ៊ឹមផត អ៊ិចផត លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១១១៣។

២២. លោក ណាង ណាន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ ណានពីរ (NAN PI Travel Tour) បន្ថែមលើនេះលោកក៏ត្រូវបានគេស្គាល់ថាជាអ្នករកស៊ីវ័យក្មេងមួយរូបដែលបាននាំចូលវិស័យជំនួញពីប្រទេសថៃមកកម្ពុជា លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០៦៣។

២៣. លោកស្រី តាំង លីមួយ អ្នកជំនួញផ្នែកអចលនទ្រព្យដ៏លេចធ្លោមួយរូបនៅក្នុងប្រទេសកម្ពុជា លោកស្រីត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០៦៤។

២៤. លោក ហេង គឹមស៊រ អគ្គនាយករង ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា ( G.T.V.C Speedboat Cambodia) និងម៉ាហ្វីយ៉ា រីស៊ត ខេមបូឌា លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១១៩០។

២៥. លោកស្រី តាំង វួចឡាយ អគ្គនាយិការងនៃក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន PTC Computer លោកស្រី​ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១២៥៣។

២៦. លោកស្រី សែម សុភី អ្នកជំនួញមួយរូបនៅខេត្តព្រះសីហនុ ត្រូវបាន​ព្រះមហាក្សត្រនៃកម្ពុជា​ត្រាស់បង្គាប់​ប្រទានគោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/​០៦២៣/​១២៧៧។

២៧. លោកស្រី ឡាយ យ័នយ័ន ឧត្តមភរិយាលោកឧកញ៉ា កែវបេងវឌ្ឍន៍ វិស្ណុ ត្រូវបានព្រះមហាក្សត្រ​នៃកម្ពុជា​ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/​០៦២៣/១៣៤៨។

២៨. លោក ឈួន ហាវ៉ុន ម្ចាស់ការ៉ាស់លក់រថយន្តលំដាប់ប្រណិតៗ Hawon Auto Car ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ «ឧកញ៉ា » នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/​០៦២៣/១៣៤៧។

សូមជម្រាបជូនថា ដើម្បីទទួលបានគោរមងារជា «ឧកញ៉ា» សប្បុរសជនត្រូវធ្វើអំណោយជូនរដ្ឋដែល មានតម្លៃ​លើសពី ៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ។ គិតត្រឹមចុងខែមិថុនានេះ អ្នកជំនួញគ្រាក់ៗ សហគ្រិន មហាសេដ្ឋី​នៅកម្ពុជា ចំនួន ១៣១៤នាក់ហើយ បានឡើងងារជាឧកញ៉ា អ្នកឧកញ៉ា៕

អត្ថបទ៖ សុកធា