ចៅក្រមអាមេរិកហាមមន្ត្រីរដ្ឋបាល ចូ បៃដិន ទាក់ទងជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម

អន្តរជាតិ

កាលពីថ្ងៃទី ០៤ ខែកក្កដាកន្លងទៅ ចៅក្រមអាមេរិកម្នាក់បាន​ដាក់កម្រិត​ហាម​មិនឲ្យ​ភ្នាក់ងារ និង​មន្ត្រី​នៃ​រដ្ឋបាល​ប្រធានាធិបតី ចូ បៃដិន ពីការជួបប្រជុំ និង​ទាក់ទងជាមួយក្រុមហ៊ុន​ប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គម។ នេះបើតាម​ការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដីកាសម្រេចនេះបានធ្វើឡើងជាការឆ្លើយតបទៅនឹងបណ្តឹង ដែលនាំមកដោយអគ្គមេធាវីរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Louisiana និង Missouri ដែលបានចោទប្រកាន់ថា មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើហួសហេតុពេក ក្នុងកិច្ចខិតខំប្រឹងប្រែងលើកទឹកចិត្តដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីដោះស្រាយការបង្ហោះ ដែលពួកគេព្រួយបារម្ភថា អាចរួមចំណែកដល់ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង អំឡុងពេលជំងឺរាតត្បាត COVID-19 ឬបន្តការបោះឆ្នោត។

សេចក្ដីសម្រេចមួយនេះក៏បានសង្កត់ធ្ងន់ថា ភ្នាក់ងាររដ្ឋាភិបាលដូចជានាយកដ្ឋានសុខភាព សេវាមនុស្ស និង FBI មិនអាចនិយាយទៅកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណង “ជំរុញ លើកទឹកចិត្ត ដាក់សម្ពាធ ឬជំរុញក្នុងគ្រប់រូបភាពនៃការដកចេញ ការលុប ការគាបសង្កត់ ការកាត់បន្ថយមាតិកានានា និង​ការ​ការពារ​​នូវ​សិទ្ធសេរីភាពក្នុងការបញ្ចេញមតិ” ក្រោម​ឃ្លា​និយាយ​ដោយ​សេរី​នៃ​វិសោធនកម្ម​ទីមួយ​ចំពោះ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក។

យ៉ាងណា ពីខាងសេតវិមាន​ក៏បាន​ចេញមុខបកស្រាយដែរថា ក្រសួងយុត្តិធម៌​កំពុង​ពិនិត្យឡើង​វិញ​ពី​សេចក្ដីសម្រេចខាងលើ ហើយ​នឹងធ្វើការវាយតម្លៃតាមក្រោយ៕