តើការបោះពុម្ពប្រាក់ដុល្លារមួយសន្លឹកៗចំណាយថ្លៃដើមប៉ុន្មាន?

អន្តរជាតិ

ប្រាក់ដុល្លារគឺជារូបិយប័ណ្ណពិភពលោក ខណៈទំនិញជាច្រើនមានតម្លៃគិតជាប្រាក់ដុល្លារ ចាប់តាំងពីប្រាក់ដុល្លារផ្ដល់នូវស្ថិរភាព នៃការផ្លាស់ប្តូររវាងក្រុមហ៊ុនអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាលសហព័ន្ធទុនបម្រុង មានគម្រោង​បង្កើនតម្រូវការ​រូបិយប័ណ្ណ​ថ្មី និង​ធ្វើការបញ្ជាទិញជាមួយនាយកដ្ឋានរតនាគារនៃការិយាល័យឆ្លាក់ និងបោះពុម្ព ដែលផលិតរូបិយប័ណ្ណអាមេរិក និងគិតថ្លៃក្រុមប្រឹក្សាភិបាលសម្រាប់ថ្លៃដើមផលិតកម្ម។

គួរជម្រាបដែរថា ដើម្បីអាចផលិតបាន​នូវ​ក្រដាស​ប្រាក់​ដុល្លារ​មួយសន្លឹកៗ ធនាគារកណ្ដាល​ត្រូវ​ចំណាយ​ថ្លៃដើមដែលក្នុងនោះ​មានដូចជា ថ្លៃក្រដាស ទឹកថ្នាំ កម្លាំងពលកម្ម និងថ្លៃចំណាយដោយផ្ទាល់ដើម្បីបោះពុម្ពចំណាំនីមួយៗ។

ខាងក្រោមនេះ គឺជាថ្លៃដើមនៃ​ការ​បោះពុម្ព​ក្រដាស​ប្រាក់​ដុល្លារ​នីមួយៗ៖

ក្រដាសប្រាក់ ១ដុល្លារ និង ២ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ២,៨សេនក្នុងមួយសន្លឹក

ក្រដាសប្រាក់ ៥ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ៤,៨សេនក្នុងមួយសន្លឹក

ក្រដាសប្រាក់ ១០ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ៤,៨សេនក្នុងមួយសន្លឹក

ក្រដាសប្រាក់ ២០ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ៥,៣សេនក្នុងមួយសន្លឹក

ក្រដាសប្រាក់ ៥០ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ៥,២សេនក្នុងមួយសន្លឹក

ក្រដាសប្រាក់ ១០០ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ៨,៦សេនក្នុងមួយសន្លឹក

រំលឹកបន្ថែមថា ប្រតិបត្តិការណ៍បោះពុម្ពរូបិយប័ណ្ណអាមេរិក សម្រាប់ឆ្នាំ ២០២៣ មានទំហំរហូត​ដល់ ៩៣១,៤លានដុល្លារ រាប់បញ្ចូលទាំងការទូទាត់សងប្រាក់វិញ សម្រាប់ថ្លៃបោះពុម្ពថេរ ដែលមានទាំងការចំណាយលើការផលិតដោយប្រយោល ការគាំទ្រ ការគ្រប់គ្រងទូទៅ រដ្ឋបាល ការស្រាវជ្រាវ ការអភិវឌ្ឍន៍ ការបោះពុម្ព និងការឆ្លាក់ ដែលមានកញ្ចប់ទឹកប្រាក់ប្រមាណ ៥៨៧លានដុល្លារ៕