ជាន់ដីចិនភ្លាម រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក គ្រោងជួបជាមួយនាយករដ្ឋមន្ត្រីចិន

អន្តរជាតិ

រដ្ឋមន្ត្រី​ក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen គ្រោងជួបជាមួយ​នាយករដ្ឋមន្ត្រីចិន Li Qiang នារសៀលថ្ងៃសុក្រនេះ បន្ទាប់ពី​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់ និង​អ្នកធុរកិច្ច​គ្រាក់ៗ​ជាច្រើនរូបនៅទីក្រុងប៉េកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Yahoo បានបង្ហាញថា ដំណើរ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​របស់​លោកស្រី Yellen គឺជា​ការធ្វើដំណើរលើកដំបូង​របស់​លោកស្រី​ ទៅកាន់​ប្រទេស​ចិន​ក្នុង​តំណែង​ជា​ប្រធាន​រតនាគារ ខណៈ​លោកស្រី​គឺជា​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ទី​ពីរ​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស Antony Blinken កាលពី​ខែ​មុន​។

ប្រភពដដែលបន្ថែមថា កាលពីព្រឹកថ្ងៃសុក្រនេះ លោកស្រី Yellen មាន “កិច្ចសន្ទនាសំខាន់” ជាមួយ​អតីតឧបនាយករដ្ឋមន្ត្រីចិន Liu He និងទេសាភិបាលធនាគារកណ្តាលចិន លោក Yi Gang ផងដែរ។

សូមជម្រាបបន្ថែមថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងរតនាអាមេរិក Janet Yellen និង​នាយករដ្ឋមន្ត្រីចិន Li Qiang នារសៀលថ្ងៃសុក្រ នឹងធ្វើឡើងនៅអគាររដ្ឋ Great Hall of the People ខណៈវានឹងក្លាយជាឱកាស​សម្រាប់​ជជែកគ្នាពីទំនាក់ទំនងសេដ្ឋកិច្ច ក្ដីបារម្ភ និងស្វែងរក​ឱកាស​បន្ថែម​ សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​មហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២ លើលោក៕