វិស័យឧស្សាហកម្មម៉ូដសម្លៀកបំពាក់ គឺជាប្រភពរកប្រាក់ចំណូលរាប់ពាន់លានដុល្លារ សម្រាប់ក្រុមមហាសេដ្ឋី ហើយវាក៏ជាឧស្សាហកម្មបែបចាស់បុរាណ ប៉ុន្តែគ្មានថ្ងៃសាបរលាបងាយៗឡើយ។
យោងតាមការចុះផ្សាយពីគេហទំព័រ Nairametrics បានបង្ហាញថា ទំហំទឹកប្រាក់នៅក្នុងវិស័យមួយនេះ មានរហូតដល់ ២,៥ទ្រីលានដុល្លារ មុនពេលមានជំងឺរាតត្បាត ហើយវាត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី ៥% ដល់ ១០% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ៥រូប ដែលកំពុងរកស៊ី និងកើបលុយបានក្រាស់ក្រែលពីឧស្សាហកម្មមួយនេះ ផ្អែកតាមការចុះផ្សាយពីគេទំព័រ Forbes៖
៥. មហាសេដ្ឋីជប៉ុន Tadashi Yanai មានទ្រព្យសម្បត្តិប្រមាណ ៣៦,៧ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន Fast Retailing
៤.មហាសេដ្ឋីបារាំង François Pinault មានទ្រព្យសម្បត្តិប្រមាណ ៣៩,២ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុនម៉ាកយីហោល្បីៗដូចជា Gucci និង Yves Saint Laurent
៣.មហាសេដ្ឋីអាមេរិក Phil Knight មានទ្រព្យសម្បត្តិប្រមាណ ៤១,១ពាន់លានដុល្លារ ជាសហស្ថាបនិកក្រុមហ៊ុន Nike
២.មហាសេដ្ឋីអេស្ប៉ាញ Amancio Ortega មានទ្រព្យសម្បត្តិប្រមាណ ៨៨,៩ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន Inditex
១.មហាសេដ្ឋីបារាំង Bernard Arnault មានទ្រព្យសម្បត្តិប្រមាណ ២២២ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន LVMH៕