ភរិយាអ្នកឧកញ៉ា គិត ម៉េង និងកូនប្រុសច្បង ទទួលបានគោរមងារ «អ្នកឧកញ៉ា» និង «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ លោកជំទាវ ម៉ៅ ចំណាន ជា «អ្នកឧកញ៉ា» ​និងលោក គិត ស៊ូឡា​ ​ជា «ឧកញ៉ា» ​​ក្នុងព្រះរាជក្រឹត្យពីរដាច់ដោយឡែកពីគ្នា តែនៅ​​​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៣៨៥ ​​​របស់​ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​ផ្តល់​គោរមងារ កូនប្រុស​ច្បង​​របស់​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​ ជា​ «ឧកញ៉ា» ខណៈ​ដែល​ភរិយា​របស់​លោក គឺ​លោកជំទាវ​ឧកញ៉ា ម៉ៅ ចំណាន ទទួល​បាន​គោរមងារ «អ្នកឧកញ៉ា» តាម​រយៈ​ព្រះរាជក្រឹត្យលេខ នស/រកត/​០៧២៣/​១៣៨៤។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ដែលកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ អស់រយៈពេលជាង ១២ឆ្នាំមកហើយ ជាស្ថាបនិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគ ជាយុទ្ធសាស្ត្ររបស់កម្ពុជា នឹងបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា ដូចជា វិស័យកម្សាន្ត (ស្ថានីយ៍ទូរទស្សន៍ CBS), វិស័យធនាគារ (Wing) និងវិស័យទូរគមនាគមន៍ (Cellcard) រួមទាំងវិស័យផ្សេងៗជាច្រើនទៀត៕