ឧកញ៉ាបណ្ឌិត គីមហ៊ាង ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia ទូទាំងប្រទេស និងលោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមផ្ញើសារអបអរសាទរអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលភរិយារបស់លោកគឺ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន និងកូនប្រុសច្បង លោក គិត ស៊ូឡា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជា «អ្នកឧកញ៉ា» និង «ឧកញ៉ា» នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យបន្ថែមទៀត ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ៕