លោកឧកញ៉ា ម៉េន កានី ម្ចាស់គម្រោង បុរី GM ផ្លូវ 51 និងលោកជំទាវ ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមផ្ញើសារអបអរសាទរអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយាល់ គ្រុប ដែលភរិយារបស់លោកគឺ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន និងកូនប្រុសច្បង លោក គិត ស៊ូឡា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជា «អ្នកឧកញ៉ា» និង «ឧកញ៉ា» នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លោកឧកញ៉ា គិត ស៊ូឡា និងក្រុមគ្រួសារជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ សម្រេចបានជោគជ័យបន្ថែមទៀត ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ និងសូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕