ប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមចូលរួមកិច្ចប្រជុំណាតូ ដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានត្រៀមចាកចេញពីប្រទេស ដើម្បីចូលរួម​កិច្ចប្រជុំកំពូលអង្គការណាតូ នៅប្រទេសលីទុយអានីនាថ្ងៃទី ១១ ខែកក្កដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រធានបទ​ដែលមេដឹកនាំកូរ៉េខាង​ត្បូង​ នឹងលើកមកជជែកគ្នាក្នុងកិច្ចប្រជុំកំពូលមួយនោះគឺ បញ្ហា​នៃ​ភាពតានតឹងជាមួយចិន និងកូរ៉េខាងជើង។

រំលឹកដែរថា មួយរយៈកាលចុងក្រោយនេះ លោក Yoon ព្យាយាម​រឹតចំណងមិត្តភាពជាមួយអឺរ៉ុប និង​សម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសគឺផ្នែកសុវត្ថិភាពតែម្ដង ដើម្បីការពារខ្លួន​ពីការគម្រាម​កំហែង​របស់​កូរ៉េខាងជើង ដែលធ្លាប់គម្រាម​បាញ់គ្រាប់មីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរ។

សូមជម្រាបបន្ថែមថា ក្រោយបញ្ចប់ភារកិច្ចចូលរួមកិច្ចប្រជុំកំពូលណាតូ ជាមួយមេដឹកនាំជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ ប្រធានាធិបតី Yoon Suk-yeol នឹងបន្តបំពេញទស្សនកិច្ច រយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសប៉ូឡូញ​ពីថ្ងៃពុធតទៅ៕