កាលពីពេលថ្មីៗនេះ ទីភ្នាក់ងាររៀបចំផែនការរដ្ឋចិនបាននិយាយថា ពួកគេបានរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុនឯកជន រាប់បញ្ចូលទាំងក្រុមហ៊ុនធំៗដូចជា Baidu និង LONGi Green Energy Technology ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រភពដដែលបន្ថែមថា ជំហានបន្ទាប់នៃកិច្ចប្រជុំរៀបចំដោយគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ហៅកាត់ NDRC គឺ បង្កើនទំនាក់ទំនងស្អិតល្មួត ជាមួយនឹងក្រុមហ៊ុនឯកជនជាច្រើន និងដោះស្រាយបញ្ហានានា ដែលក្រុមហ៊ុនឯកជនទាំងនេះកំពុងជួបប្រទះ។
គួររំលឹកដែរថា នេះគឺជាកិច្ចប្រជុំលើកទី ២ រវាង NDRC ជាមួយនឹងក្រុមហ៊ុនឯកជន បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Li Qiang បានប្រកាសពីការពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដែលជាផ្នែកមួយនៃគោលនយោបាយ បង្កើនកំណើនសេដ្ឋកិច្ចរបស់ចិនឡើងវិញ៕