កម្មវិធីថ្មីរបស់ Meta ទទួលបានអ្នកប្រើប្រាស់ ១០០លាននាក់ ត្រឹម ៥ថ្ងៃប៉ុណ្ណោះ

អន្តរជាតិ

កម្មវិធីថ្មីរបស់ក្រុមហ៊ុន Meta គឺ Threads ទទួលបានអ្នកប្រើប្រាស់រហូតដល់ ១០០លាននាក់ ត្រឹមរយៈពេល ៥ថ្ងៃដំបូង បន្ទាប់ពីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមការចុះផ្សាយពី The Washington Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក បើតាមការចុះផ្សាយពី Insider Intelligence បានបង្ហាញថា Threads គឺជា​កម្មវិធីបណ្ដាញសង្គម​មួយ​ទទួល​បាន​ការ​គាំទ្រខ្លាំងបំផុត នៅសហរដ្ឋអាមេរិកក្នុងខែឧសភា។

មូលហេតុដែលធ្វើឲ្យ Threads ទទួលបានប្រជាប្រិយភាពបែបនេះ គឺដោយសារតែ​វា​ត្រូវភ្ជាប់​ជាមួយ​នឹង Instagram ដែលមាន​ការគាំទ្រខ្លាំងស្រាប់ ខណៈ​បណ្ដាញសង្គម​ដែលមាន​អ្នកប្រើប្រាស់​ច្រើនបំផុតនៅអាមេរិកកាលពីខែឧសភា គឺ Facebook ដែលមានអ្នកប្រើប្រាស់​ដល់​ជិត ១៧៨លាននាក់ ខណៈ Instagram មាន ១៣៥,២លាននាក់ ស្របពេល TikTok មាន ១០២,៣លាននាក់៕