ឥស្សរជនជាន់ខ្ពស់នៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន នឹងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនាសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រភពដដែលបន្ថែមថា កិច្ចប្រជុំមួយនេះ នឹងធ្វើឡើងនៅទីក្រុងហ្សាកាតាពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែកក្កដា ខណៈប្រធានបទដែលនឹងត្រូវមកជជែកគ្នាគឺ បញ្ហាដែលកំពុងតែយ៉ាប់យ៉ឺននៅមីយ៉ាន់ម៉ា។
គួរជម្រាបដែរថា កិច្ចប្រជុំមួយនេះកើតមានឡើង ដោយសារតែអាស៊ានទទួលបានការរិះគន់ខ្លាំង ជុំវិញបញ្ហានៅមីយ៉ាន់ម៉ា ដូចជាមានការរិះគន់ថា មិនអាចរកដំណោះស្រាយឲ្យសមាជិកមួយនេះបាន ខណៈបញ្ហានយោបាយនៅប្រទេសមួយនេះ កាន់តែធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺន។
រំលឹកបន្ថែមទៀតថា ក្រុមអ្នកសង្កេតការណ៍រំពឹងថា ហ្សាកាតានឹងអាចដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាបាន ជាពិសេសគឺនៅពេលឥណ្ឌូណេស៊ីទទួលបានសិទ្ធជាប្រធានអាស៊ី ដែលរ៉ាប់រងតួនាទី ដោះស្រាយបញ្ហានយោបាយក្នុងតំបន់៕