សម្ដេចតេជោ ហ៊ន សែន បានទម្លាយឲ្យដឹងថា បច្ចុប្បន្ននេះមាសរបស់កម្ពុជាមានដល់៣៦,៥តោន សម្រាប់ជាទុនបំរ៉ុងរបស់ជាត ណោះ។ នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់សម្ដេចSamdech Hun Sen, Cambodian Prime Minister កាលប៉ុន្មាននាទីមុននេះ។
តាមរយៈផេកសម្ដេចSamdech Hun Sen, Cambodian Prime Ministerបានសរសេរឡើងបែបនេះថា”មួយរយះពេលចុងក្រោយនេះមានបងប្អូនយើងមួយចំនួនចងដឹងអំពីមាសដែលជាទុនបំរ៉ុងរបស់ជាតិ។ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅមានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាសដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជម្ងឺឆ្លងកូវីតទី១៩ព្រោះមិនដែលឮលោកហ៊ុនសែននិយាយពីមាសនេះទៀតទេ។ ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះបងប្អូនប្រាកដជាយល់និងអបអរសាទរជាមួយទុនបំរ៉ុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាស់ថាមាសរបស់យើងមាន៣០តោនតែតាមឮតួរលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ៕”
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister