ស្ដេចត្រាញ់ឥណ្ឌា ២រូប ប្រជែងគ្នាទិញរោងចក្រធ្យូងថ្ម ពីមហាសេដ្ឋីក្ស័យធន

អន្តរជាតិ

មហាសេដ្ឋីឥណ្ឌា Gautam Adani និង Mukesh Ambani កំពុង​ប្រជែងគ្នាទិញយករោងចក្រធ្យូងថ្ម ពី​អតីតមហាសេដ្ឋី​ដែលក្ស័យធន Anil Ambani ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់ Adani កំពុង​នាំមុខ​សម្រាប់​ការដេញថ្លៃ។ នេះបើតាមការចុះផ្សាយពី​សារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា រោងចក្រធ្យូងថ្មដែលមានឈ្មោះថា Vidarbha Industries Power Ltd គឺ​ស្ថិតនៅចំកណ្ដាលប្រទេសឥណ្ឌា ហើយ​លោក Anil Ambani ធ្លាប់​ប្រកាស​លក់វា​ម្ដង ក្នុងតម្លៃ​ប្រមាណ ១៤៥,៨លានដុល្លារ ដើម្បីសងបំណុល​មួយចំនួន។

ដោយឡែក លោក Adani មានបំណងចង់បាន​រោងចក្រធ្យូងថ្ម ពី​មហាសេដ្ឋីក្ស័យធនរូបនេះ គឺ​ដោយសារ​ចង់​ពង្រីកអាជីវកម្ម​របស់ខ្លួន លើវិស័យរ៉ែ។

សូមជម្រាបដែរថា បច្ចុប្បន្ន​តុលាការ​កំពុង​ដាក់​រោងចក្រធ្យូងថ្ម​មួយនេះ ឲ្យ​ដេញថ្លៃ​ទិញយក ប៉ុន្តែ​ក្រុមហ៊ុន​របស់​មហាសេដ្ឋី Adani ទំនង​នឹង​ជួប​គូប្រជែង​ជាច្រើន ជាពិសេស​គឺ​លោក Mukesh Ambani ដែលជា​បងប្អូន​របស់​អតីតម្ចាស់ក្រុមហ៊ុន​នេះតែម្ដង ដោយពួកគេ​មាន​បំណង​ដេញ​ថ្លៃ​យក​ក្រុមហ៊ុន​មកគ្រប់គ្រងវិញ៕