ម្ដាយ តារា​ចម្រៀងឳក សុម៉ារីម៉ា ស្លាប់

កម្សាន្ត

តារាចម្រៀងត្រកូល អោក កំពុងមានទុក្ខជាទម្ងន់ ក្រោយអ្នកម្តាយរបស់ខ្លួនបានលាចាកលោកនេះដោយជំងឺកាលពីយប់មិញ ។ ដោយឡែក អោក សុម៉ារីម៉ា ដែលជាកូនស្រីទី ៣ កំពុងរស់នៅ សហរដ្ឋអាមេរិក បានបង្ហាញនូវអារម្មណ៍សោកស្តាយជាខ្លាំងដែលមកមិនទាន់ដង្ហើមម្តាយជាទីស្រឡាញ់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ប៉ុន្មានម៉ោងមុននេះ ម្តាយរបស់តារាចម្រៀងត្រកូន អោក ទាំង៤ បានលាចាកលោកនេះហើយ ដោយសារតែរោគាពាធ ។ ពេលនេះក្រុមគ្រួសាររបស់ពួកគេកំពុងធ្វើបុណ្យសពជូនម្តាយទៅតាមប្រពៃណី ខ្មែរ ។

បើតាមសាររបស់តារាចម្រៀង អោក សុម៉ារីម៉ា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានរៀបរាប់ប្រាប់ថា « ម៉ាក់អើយទ្រាំបន្តិចណាម៉ាក់ណា កូននឹងទៅជួបម៉ាក់ហើយ ឆាប់ជាសះស្បើយណាម៉ាក់ណា សូមទេវតាថែរក្សាម៉ាក់ខ្ញុំផង » ។ គ្រាន់តែនិយាយឡាយវិដេអូជាមួយម្តាយមិនបានប៉ុន្មានផង ស្រាប់តែ ម្តាយរបស់នាងបានផុតដង្ហើមទៅហើយ ។
អោក សុម៉ារីម៉់ា មានការសោកស្តាយយ៉ាងខ្លាំងនៅពេលដែលមកមិនទាន់ដង្ហើមម្តាយជាទីស្រឡាញ់ ។

នាងបានត្រឹមតែបង្ហូរទឹកភ្នែកពីចំងាយប៉ុណ្ណោះ ។ អោក សុម៉ារីម៉ា នៅពុំទាន់ប្រាកដថានឹងចុះមកស្រុកកំណើតភ្លាមៗនៅឡើយទេ ដោយសារតែពេលនេះ នាងកំពុងឈឺផងដែរ ណាមួយការចេញចូលក្រៅប្រទេសក្នុងគ្រានេះ លំបាកណាស់ ដោយសារការរឹតត្បិតសុវត្ថិភាពពី កូវីដ១៩។


ក្នុងពេលនេះគេក៏បានឃើញ ក្រុមអ្នករួមរង្វង់សិល្បៈជាច្រើននាក់ ក៏កំពុងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំរបស់ក្រុមគ្រួសារនៃសពផងដែរ៕