ការនាំចេញរបស់ចិនធ្លាក់ចុះខ្លាំងបំផុតរយៈពេល ៣ឆ្នាំចុងក្រោយ ដោយសារវិបត្តិសេដ្ឋកិច្ចសកល

អន្តរជាតិ

ការនាំទំនិញចេញរបស់ចិនមានការធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយគិត​ត្រឹម​ខែមិថុនា ពោលធ្លាក់ចុះ​ប្រហែល ១២,៤% បើធៀបនឹងឆ្នាំទៅ ដោយសារ​តែ​បញ្ហាសេដ្ឋកិច្ចពិភពលោក កំពុង​ជួបការរាំងស្ទះ។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
FILE PHOTO: An aerial view shows containers and cargo vessels at the Qingdao port in Shandong province, China May 9, 2022. Picture taken with a drone. China Daily via REUTERS

ប្រភពដដែលបន្ថែមថា ចំពោះការនាំចូលវិញ ក៏មានការធ្លាក់ចុះខ្លាំងផងដែរ ពោលធ្លាក់ចុះប្រមាណ ៦,៨% ស្របពេល​សារព័ត៌មាន Reuters ព្យាករណ៍ថា ការនាំចេញរបស់ចិន​ធ្លាក់ចុះ ៩,៥% ខណៈការនាំចូលវិញ​ធ្លាក់ប្រហែល ៤%។

តួយ៉ាង កប៉ាល់ដឹកទំនិញពីកូរ៉េខាងត្បូងទៅកាន់ប្រទេសចិន ដែលជា​សូចនាករឈានមុខគេសម្រាប់ការនាំចូលរបស់ចិន ក៏បានថយចុះប្រហែល ១៩% កាលពីខែមុនផងដែរ។

សូមជម្រាបដែរថា នាយករដ្ឋមន្ត្រីចិន Li Qiang ក៏បាន​បញ្ចេញនូវគោលនយោបាយ​បង្កើន​កំណើន​សេដ្ឋកិច្ច​ក្នុងស្រុកវិញផងដែរ បន្ទាប់ពីលោក​ចូលកាន់តំណែង ពោលគឺ​បង្កើន​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​វិស័យឯកជន​ឡើងវិញ៕