ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៣នេះ សាជីវកម្មផលិតកម្ម PetroVietnam Exploration Production (PVEP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vietnam Oil and Gas Group (PetroVietnam) បានទាញយកទិន្នផលលើសពីការគ្រោងទុក១៤ភាគរយ ឬស្មើរនឹង ១,៨៤លានតោននៃផែនការដែលបានកំណត់ដោយPetroVietnam។ នេះបើតាមការចុះផ្សាយពី VietnamPlus។
ជាក់ស្តែង ទិន្នផលប្រេង និងហ្គាស ក្នុងរយៈពេល៦ខែដំបូង ឈានដល់ ១,២៣ លានតោន ពោលគឺខ្ពស់ជាង១០ភាគរយនៃផែនការដែលបានកំណត់ដោយ PetroVietnam។ក្នុងនោះដែរ ការលក់ហ្គាសរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែដំបូងសម្រេចបានចំនួន ៦១៣ លានម៉ែត្រគូប ពោលគឺខ្ពស់ជាង២៤ភាគរយ នៃទិសដៅរយៈពេល ៦ ខែដែលបានអនុម័តដោយ PetroVietnam។
យ៉ាងណាមិញ ការកើនឡើងនៃគោលដៅទាញយកទិន្នផលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ បានជួយឱ្យ PVEP ទទួលបានប្រាក់ចំណូលសរុបចំនួន ១៩,២៦៣ ពាន់ពាន់លានដុង (៨១៤,៥ លានដុល្លារអាមេរិក) ចំនួននេះបានរួមចំណែក ៨,១២៧ ពាន់ពាន់លានដុងទៅក្នុងថវិការបស់រដ្ឋ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីលើកកម្ពស់គម្រោងវិនិយោគរយៈពេលវែង និងជាយុទ្ធសាស្ត្រ PVEP នឹងផ្តោតលើការទាញយក ពន្លឿនការអភិវឌ្ឍន៍អណ្តូងរ៉ែក្នុងគម្រោងសំខាន់ៗ វាយតម្លៃផលប័ត្រវិនិយោគនូវការរៀបចំយុទ្ធសាស្ត្រ និងទិសដៅវិនិយោគសម្រាប់គម្រោងជាក់លាក់នីមួយៗ ស្របតាមច្បាប់ប្រេងឆ្នាំ២០២២ ដែលបានចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៣៕