ឥណ្ឌាសម្រេចបានកិច្ចព្រមព្រៀងយន្តហោះចម្បាំង តម្លៃពាន់លានដុល្លារជាមួយបារាំង

អន្តរជាតិ

កាលពីថ្ងៃទី ១៣ ខែកក្កដានេះ រដ្ឋាភិបាលឥណ្ឌាបាន​ប្រកាសពី​កិច្ចព្រមព្រៀង​ថ្មីជាមួយ​នឹង​បារាំង ដែលមានតម្លៃរហូតដល់​រាប់សិបពាន់លានដុល្លារ ទាក់ទង​នឹង​ការ​ទិញយន្តហោះចម្បាំង។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចព្រមព្រៀងមួយនោះ ធ្វើ​ឡើងចំពេល​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បំពេញទស្សនកិច្ចទៅកាន់​ទីក្រុងប៉ារីស​រយៈពេល ២ថ្ងៃ។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិឥណ្ឌាវិញ​ក៏បាន​បង្ហើបដែរថា ឥណ្ឌា​មាន​បំណង​បញ្ជា​ទិញយន្តហោះចម្បាំង ២៦ គ្រឿង និង​នាវាមុជទឹក ៣គ្រឿងថែមទៀត ខណៈ​តម្លៃ និង​លក្ខខណ្ឌ​នានា​កំពុង​ស្ថិតក្នុងការ​ជជែកគ្នា​នៅឡើយ។

សូមជម្រាបដែរថា ឥណ្ឌាគឺជាម៉ូយដុំ​មួយ ដែលឧស្សាហ៍ទិញសព្វាវុធពីប្រទេសបារាំង ពោល​កាលពីឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រី Modi ធ្លាប់​ប្រកាសម្ដងពី​កិច្ចព្រមព្រៀង​ទិញយន្តហោះចម្បាំង ៣៦គ្រឿង ដែលមានតម្លៃប្រមាណ ៤ពាន់លានអឺរ៉ូនាពេលនោះ៕