ប្រធានផ្នែកហិរញ្ញវត្ថុក្រុម G7 គ្រោងបើកកិច្ចប្រជុំនាចុងសប្ដាហ៍នេះ

អន្តរជាតិ

ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន G7 នឹងបើកកិច្ចប្រជុំនាថ្ងៃទី ១៦ ខែកក្កដា ដែលជា​កិច្ចប្រជុំ​ក្រៅផ្លូវការ នៃកិច្ចប្រជុំកំពូល G20 គ្រោងនឹងធ្វើឡើងនៅប្រទេសឥណ្ឌា។ នេះបើតាមការ​ឲ្យ​ដឹងពី​រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន​រូបនេះ បាន​និយាយថា៖ ជំនួយសម្រាប់អ៊ុយក្រែន កំណែទម្រង់ធនាគារអភិវឌ្ឍន៍ពហុភាគី និងការយកពន្ធអន្តរជាតិ នឹងត្រូវយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយនេះ។ ពួកយើង​មិនមានគម្រោង​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍ទាក់ទង​នឹង​រឿងនេះឡើយ ប៉ុន្តែ​ពួកយើង​នឹង​បើកការតស៊ូមតិ ដើម្បី​ដោះស្រាយ​បញ្ហាដែលពិភពលោក​កំពុង​ជួបប្រទះ។

ដោយឡែកសម្រាប់​កិច្ចប្រជុំកំពូល G20 ដែលមានឥណ្ឌាជាប្រធានវិញ នឹងជជែកគ្នាពី​បញ្ហា​សេដ្ឋកិច្ចសកល ការធានារ៉ាប់រងសុខភាព ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ស្ថាបត្យកម្មហិរញ្ញវត្ថុសកល កំណែទម្រង់ពន្ធសកល និងហិរញ្ញវត្ថុរួមបញ្ចូលគ្នាជាដើម។ នេះបើតាមការចុះផ្សាយពី Kelo៕

Tagged