រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានធ្វើការអញ្ជើញព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman យាងទៅបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍នាចុងឆ្នាំនេះ ខណៈពេលវេលាជាក់លាក់មិនទាន់កំណត់ច្បាស់នៅឡើយ។ នេះបើតាមការចុះផ្សាយពី The Financial Times។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រភពដដែលបន្ថែមថា រដ្ឋមន្ត្រីអង់គ្លេសមួយរូបបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលអង់គ្លេសពិតជាបានអញ្ជើញព្រះអង្គម្ចាស់ពិតមែន ប៉ុន្តែការយាងបំពេញទស្សនកិច្ចរបស់ទ្រង់ អាចកើតឡើងចន្លោះខែតុលា និងវិច្ឆិកា។
សូមជម្រាបដែរថា អារ៉ាប៊ីសាអូឌីត គឺជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់ចក្រភពអង់គ្លេស ប្រចាំតំបន់មជ្ឈិមបូព៌ា ខណៈចក្រភពអង់គ្លេស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អារ៉ាប៊ីសាអូឌីត ក្នុងចំណោមបណ្ដាប្រទេសទាំងអស់នៅតំបន់អឺរ៉ុប៕