ប្រមុខការទូតចិន ជួបជាមួយសម្ព័ន្ធមិត្តត្បូងពេជ្ររុស្ស៊ី ក្នុងវេទិកាកិច្ចប្រជុំនៅអាស៊ាន

អន្តរជាតិ

នៅក្នុងកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ប្រមុខការទូតចិន លោក Wang Yi បាន​ជួបជាមួយ​អ្នកតំណាង​ប្រទេសធំៗ​ជាច្រើន​ដូចជា ប្រមុខការទូតអាមេរិក លោក Antony Blinken ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែមពីនោះ លោក Wang ក៏បានជួបជាមួយសម្ព័ន្ធមិត្តត្បូងពេជ្ររុស្ស៊ី ដោយបាន​បើកកិច្ចប្រជុំ​ទ្វេភាគី​ក្រៅផ្លូវការ​ ជាមួយ​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ថែមទៀតផង។ នេះបើតាមការចុះផ្សាយពី​សារព័ត៌មាន CNA។​

នៅក្នុងកិច្ចប្រជុំរវាង​ប្រមុខការទូតចិន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្រសួងការបរទេសចិនបាន​បញ្ជាក់ថា៖ ភាគីទាំងសងខាងបានគោរពតាមការឯកភាពសំខាន់ៗ ដែលប្រមុខរដ្ឋទាំង ២សម្រេចបាន ដូចជារក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ ពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងការសម្របសម្រួលនានា។

សូមជម្រាបដែរថា ក្នុងនាមជា​អ្នកតំណាងឲ្យប្រទេសចិនក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រមុខការទូត Wang Yi បានជួបជាមួយនឹង​អ្នកតំណាង​ប្រទេសដៃគូធំៗជាច្រើនដូចជា អាមេរិក រុស្ស៊ី អូស្ត្រាលី ជប៉ុន និងឥណ្ឌាជាដើម៕