ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន បច្ចុប្បន្នជាអគ្គនាយករងក្រុមហ៊ុន SUN & MOON GROUP និងជាប្រធានសមាគម សណ្ឋាគារកម្ពុជាអាណត្តិថ្មី។ ឆ្លងកាត់សកម្មភាពរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌ជាច្រើន ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ។
ក្នុងតំណែងជាថ្នាក់ដឹកនាំជួរមុខមួយរូបរបស់ក្រុមហ៊ុន SUN & MOON GROUP លោកឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន បាន យកចំណេះដឹងនិងបទសោធន៍ លើវិស័យព័ត៌មានវិទ្យា និងធុរកិច្ច ដែលបានរៀនសូត្រនិងធ្វើការនៅ សហរដ្ឋអាមេ រិក មកដាក់បញ្ចូលក្នុងសេវាកម្មមួយចំនួននៅក្នុងសណ្ឋាគារផ្កាយ៥ សាន់ & មូន រីវើសាយ ដែលទើបកាត់ ខ្សែបូ សម្ពោធកាលពីខែមេសាកន្លងទៅដែលមានតម្លៃទុនវិនិយោគប្រមាណ ៦០លានដុល្លារ។
សូមទស្សនាវីដេអូលម្អិតខាងក្រោម៖