ទីបំផុត! មហាសេដ្ឋីឥណ្ឌាទទួលបានការអនុញ្ញាតិ អភិវឌ្ឍន៍តំបន់អនាធិបតេយ្យធំបំផុតនៅអាស៊ី

អន្តរជាតិ

កាលពីពេលថ្មីៗនេះ មហាសេដ្ឋីឥណ្ឌា Gautam Adani ទទួលបានការ​អនុញ្ញាតិ ចាប់ផ្ដើមគម្រោង​អភិវឌ្ឍន៍តំបន់អនាធិបតេយ្យធំបំផុតជាងគេនៅអាស៊ីឡើងវិញ ដែលស្ថិតនៅតំបន់ Dharavi នៅចំ​កណ្ដាលទីក្រុង Mumbai ប្រទេសឥណ្ឌាតែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យអាជ្ញាធរអភិវឌ្ឍន៍តំបន់ក្រុងបុមបៃ ដែលមើលការខុសត្រូវលើគម្រោងមួយនេះ​បាន​បញ្ជាក់​ច្បាស់ថា ក្រុមហ៊ុនអចលនទ្រព្យរបស់​មហាសេដ្ឋីឥណ្ឌា ទទួលបានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្នុងតំបន់ Maharashtra។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TheIrishTimes។

រំលឹកបន្តិចថា កាលពីឆ្នាំទៅ ក្រុមហ៊ុន​របស់លោក Adani ដេញថ្លៃ​ឈ្នះការ​អភិវឌ្ឍន៍​តំបន់អនាធិបតេយ្យ​មួយនេះ ក្នុងតម្លៃប្រមាណ ៦១៩លានដុល្លារ ខណៈ​វា​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ ៦២០ហិកតា និង​មានសក្ដានុពល​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំបំផុត​មួយ​នៅ​អាស៊ី​ថែមទៀត។

យ៉ាងណា បញ្ហាចំបងដែលមហាសេដ្ឋីឥណ្ឌា​កំពុង​ប្រឈម​មុខគឺ ការ​ស្វែងរក​កញ្ចប់​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជិត ៣ពាន់លានដុល្លារ ដើម្បី​អាចដំណើរការ​គម្រោងមួយនេះ ដ្បិត​កន្លង​មក​ក្រុមហ៊ុន​របស់ Adani ទទួល​រង​ការប៉ះពាល់​ខ្លាំង ពី​រឿងរ៉ាវចោទប្រកាន់​ថា លោក​បាន​បន្លំទិន្នន័យ​ផ្សារហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុន​ខាតបង់​ទឹកប្រាក់​ជិត ១៥០ពាន់លានដុល្លារ៕