ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ ម្ចាស់ធនាគារកាណាឌីយ៉ា ជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ លោក​ឧកញ៉ា ពុង ឃាវសែ ម្ចាស់ធនាគារ​កាណាឌីយ៉ា​ ជា​ «អ្នកឧកញ៉ា» ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ពុង ឃាវសែ ជា​ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន វិនិយោគទុន​អាណិកជន​កម្ពុជា OCIC , ជា​ម្ចាស់​គម្រោង​សាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា តម្លៃ ៣៨​លាន​ដុល្លារ, សាកលវិទ្យាធិការ នៃ​សាកលវិទ្យា​ល័យ​បច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ខេមតិច, ម្ចាស់​ផ្សារ​ទំនើបសូរិយា ផ្សារ​ទំនើប​សុវណ្ណា និង​ផ្សារ​ទំនើប​អូឡាំព្យា។

គួរបញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ OCIC ​របស់​អ្នកឧកញ៉ា ពុង ឃាវសែ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍ។ ជំនាញស្នូលរបស់​ក្រុមហ៊ុនគឺនៅក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ទីក្រុងរណប និងការគ្រប់គ្រងអចលនទ្រព្យ ជាមួយនឹងគម្រោង​សំខាន់ៗដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទីក្រុងកោះពេជ្រ កោះនរា និងទីក្រុងរណបជ្រោយចង្វារ និង Olympia City Complex ​​ជា​ដើម។ ក្រៅពីមានមុខជំនួញជាច្រើននៅក្នុងដៃ អ្នកឧកញ៉ា ក៏​ជា​​ប្រធាន​សមាគមអ្នកសាងសង់កម្ពុជា និង​ជាអនុប្រធាន សមាគម​មិត្តភាពកម្ពុជា-ឡាវ ព្រម​ទាំង​តួនាទី​​នៅ​ក្នុង​សមាគម​​មួយ​ចំនួន​ទៀត៕​